EP148

339 27 1
                                    

វិមាន Jeon ~

ព្រឹកថ្ងៃថ្មីជាមួយនឹងពន្លឺព្រះអាទិត្យដែលព្យាយាមរំកិលបង្អួតសម្រស់នៅលើផ្ទៃមេឃ ។

« អ្នកប្រុស Tae និងលោកប្រុសមកដល់ហើយចាស » អ៊ំ Nam ដើរមកប្រាប់អ្នកស្រី Jeon ទាំងទឹកមុខត្រេកអរ ។

« មើស៍ កុំប៉ះខ្ញុំ ថយចេញទៅ!! » បាន Jungkook ស្លូត តាមលួងគ្រប់ពេល គ្រប់វេលាបែបនេះ នាយតូចសុំឃ្មើតខ្លាំងយកតែមែនទែន មួយយប់ហើយ ដែលគេហាមមិនឱ្យនាយគេងឱបគេរួមទាំងកូន មួយយប់ហើយដែលគេគេងបែរខ្នងដាក់នាយ ជាមួយនឹងឫកពាខឹងមិនទាន់បាត់នៅឡើយ ។

« អ៊ំ Nam ទៅរៀបចំអាហារចុះ »

« ចាស »

« គេងយប់មិញលក់ស្រួលទេកូន? » នាងក៏ដើរមកសួរកូនប្រសារទាំងញញឹម ។

« បាទអ្នកម៉ាក់ ខ្ញុំគេងលក់ស្រួលណាស់ » គេគេងលក់ស្រួលបំផុត ពេលគេបានខឹង Jungkook បែបនេះ ។

« បែបនេះល្អណាស់ មកតាមម៉ាក់មកចាំម៉ាក់ឆុងតែជំនួយសុភាពឱ្យ Tae ណា »

« បាទអ្នកម៉ាក់ » Tae ក៏ដើរតាមអ្នកម៉ាក់ចូលក្នុងចង្រ្កានបាយ ទាំង 2 នាក់ មុននឹង Jungkook ដើរទៅអង្គុយនៅសាឡុង ។

« យ៉ាងម៉េេចហើយ? » រំពេចនោះ វត្តមាន Junghyun ក៏ដើរចូលមកជាមួយភរិយាដ៏ស្លូតបូតរបស់នាយ ហើយទម្លាក់បង្គុយទល់មុខ Jungkook ។

« បងប្រុសសួរខ្ញុំបែបនេះ ចង់បានន័យថាម៉េច? » គេមិនយល់ទេ បងប្រុសចូលចិត្តសួរគេប្លែកៗ សង្ស័យតែអាចំហាយចូលចិត្ត ចំអកញេ នៅមានក្លិននៅឡើយទេ ។

« យើងចង់សួរសុខទុក្ខឯងហ្នឹងហើយ ជាបងប្អូននឹងគ្នា យើងដូចជាខានជួបឯងយូរជាងប៉ាម៉ាក់ទៅទៀត »

« ហើយយ៉ាងម៉េច? ខ្ញុំសុខទុក្ខធម្មតាតើ ឬមួយបងប្រុសខ្លាចខ្ញុំឈឺ នឹងអាលបានលុយរបស់ខ្ញុំយកទៅចាយមែនទេ? » ចង់ឱ្យប្អូនបង្កើតខ្លួនឯងឈឺ ព្រោះតែនាយជាគ្រូពេទ្យស្រាប់តើមែនទេ? ។

« បើឯងមិនអីល្អហើយ យើងជួយអរ អ្ហេ តែមុខរបស់ឯងត្រូវនឹងអីមកហ្នឹង មើលទោដូចក្រហមៗ ស្នាមៗ ប្រពន្ធវាយមែនទេ? ហ្ហាសហ្ហា Taehyung ឆ្នាស់គ្រាន់បើ » នាយនិយាយទាំងស្ងើចសរសើរប្អូនថ្លៃរបស់ខ្លួនឯង ដែលហ៊ានទះ Jungkook បែបនេះ ចឹងហើយទបសាកសមជាប្អូនថ្លៃរបស់នាយ ចង់លេងអាចលេងបាន កំដរមួយយប់ទល់ភ្លឺ ជាពិសេសមនុស្សប្រុសដែលធ្លាប់ខូចដូចជា Jungkook នេះឯង ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now