EP159: ខ្ញុំមិនមែនជាប្រពន្ធរបស់លោកទេ ហើយខ្ញុំក៏គ្មានប្ដីដូចជាលោកដែរ

458 41 1
                                    

បន្ទាប់ពីញុំាអាហារពេលព្រឹកជាប៉ាម៉ាក់ បងថ្លៃរួចរាល់ Tae និង Jungkook ក៏ឡើងមកបន្ទប់សិន ព្រោះតែម៉ាក់បានឃាត់ឱ្យនៅទីនេះមួយថ្ងៃសិន ។

« យ៉ាងម៉េចអូនហ្នឹង Tae ? ម៉េចក៏ដើរគេចបងរហូតចឹង? » ទឹកមុខប្រពន្ធជាមួយនឹងកាយវិការគេហាក់ដូចជាខ្ពើមនាយយ៉ាងម៉ឹចមិនដឹងទេ គ្រាន់តែនាយដើរទៅយកខោអាវពីទូដើម្បីផ្លាស់ក៏គេចមិនចង់ប៉ះដែរ ។

« បើមិនឱ្យខ្ញុំប៉ះ ឱ្យលោកបុកខ្ញុំឱ្យដួលមែនទេ? »

« បងម៉េចនឹងបុកអូនឱ្យដួលនោះ? ប្រពន្ធបង បងថ្នមណាស់ មិនឱ្យស្រមោចវារឡើងបានឡើយ »

« អ៊ាក! ចង់ក្អួតណាស់! ចឹងខ្ញុំជាប្រពន្ធរបស់លោក ខ្ញុំជាមនុស្សសំណាងជាងគេ ព្រោះបានលោកចេះថ្នមចឹងឬ? »

« ពិតមែនហើយ »

« អ៊ាក ទៅថ្នមកូនឆ្កែទៅ!! » និយាយចប់ នាយតូចក៏ដើរបំបុកស្មារបស់នាយ ។

[ ពេលល្ងាច ]

ពេញមួយថ្ងៃ នាយតូចនៅលេងជាមួយបងថ្លៃស្រីរបស់ខ្លួន ហើយមកដល់ពេលនេះ គេមិនទាន់ក្រោកពីគេងនៅឡើយទេ ។

« Tae ក្រោកឡើង អូនគេងយូរម្លេះ Tae? » នាយមិនសុខចិត្តទេ ប្ដីប្រពន្ធត្រូវប្រលែងជាមួយគ្នា ហើយបើនាយតូចរវល់តែគេហចឹង ពេលណាទើបនាយតូចកាន់តែយល់ពីនាយ ហើយមិនសូវពូកែខឹងនាយនោះ? ។

« ហ៊ឹម ខ្ញុំងងុយ លោកកុំមករំខានខ្ញុំ ទៅធ្វើការងាររបស់លោកទៅ » Tae និយាយដោយជ្រួញទឹកមុខ រុញទ្រូងនាយចេញបន្តិច ទើបគេងបែរខ្នងដាក់នាយ ទុកគេចោលសោះ បើគេអផ្សុកគេត្រូវគេងចឹងហើយ ទៅយកការងារវិញទៅ កុំមករវល់ជាមួយគេ ។

« បងធ្វើការងារចប់ហើយ Tae ល្មមក្រោកហើយណា កុំគេងយូរពេកមិនល្អទេ » នាយក៏ចាប់បង្វែប្រពន្ធមកវិញ គេអង្គុយមើលការងាររាងយូរគួរសម ហើយចប់ការងារមកលេងជាមួយប្រពន្ធយកកម្លាំងចិត្តមកវិញ តែមានឯណាគេមិនទាន់ក្រោកផង ។

« រឿងរបស់ខ្ញុំលោកកុំចេះ » គេនិយាយទាំងបិទភ្នែក ។

« តែអូនជាប្រពន្ធរបស់បង បងត្រូវតែខ្វល់ខ្វាយ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now