EP127:

399 41 0
                                    

« តើខ្ញុំនឹងអាចរស់នៅដោយគ្មានការបានទេ? ហ៊ឹកៗ. » ចូលមកដល់ក្នុងបន្ទប់គេងជាមួយនឹងសម្រឹបជើងស្រាលៗ. ដូចសំឡី គ្មានអារម្មណ៍ក្នុងខ្លួន គេនិយាយផងយំផង សំណួរមួយនេះមានអារម្មណ៍ថា50 50 គេមិនអាចទ្រាំនៅជាមួយមនុស្សដែលមិនស្រឡាញ់គេ រឹតតែស្រមៃមិនចេញបើគេរស់ដោយគ្មាននាយនឹងទៅជាយ៉ាងណាឡើយ ។

<< ក្រាក >> រំពេចនោះសំឡេងរបើកទ្វារក៏បានបន្លឺឡើង មុននឹង Tae ព្យាយាមគ្រវាសទឹកភ្នែកចេញពីថ្ពាល់ ។

« ឃើញអូនយំបែបនេះ បងសប្បាយចិត្តណាស់ត្រូវទេ Jungkook? »

« មិនមែនបែបហ្នឹងទេ មិញនេះឱ្យយើងសូមទោសផង » នាយចង់សូមទោស ពីទង្វើដែលនាយធ្វើបាបនាយតូចពេលសន្ទនា ចាប់ដៃគេខ្លាំងៗ. បែបនេះ តែនាយបែរជានិយាយមិនចេញទៅវិញ ។

« សូមទោសដែលអូនធ្វើបងស្រឡាញ់អូនមិនបាន អូនពិតជាល្ងង់ណាស់ត្រូវទេេ Jungkook? »

« កុំនិយាយបែបនេះអី យើងមានអារម្មណ៍ថាខុសចំពោះឯងខ្លាំងណាស់ »

« កុំយល់ថាខ្លួនឯងខុសអី បងមិនស្រឡាញ់អូន អូនក៏មិនអាចបង្ខំបានដែរ សូមទោសមកពីអូនមិនល្អគ្រប់គ្រាន់ »

« បានហើយឈប់និយាយទៅ ឯងគិតតែម្នាក់ឯង ឯងមិនចង់ស្ដាប់យើងសិនទេឬ? » Jungkook ទាញនាយតូចដែលកំពុងតែមានទឹកមុខអួអាប់មកឱបជាប់ទ្រូង មុននឹងចាប់ផ្ដើមនិយាយ គេពិតជាមិនចង់ឃើញនាយតូចយំបែបនះទេ គេកំពុងតែព្យាយាមហើយ សង្ឃឹមថានាយតូចនឹងយល់ ។

« រឿងវាបានចប់អស់ហើយ បងមិនបាច់និយាយទេ Jungkook អូនយល់ហើយ »

« យល់ថាម៉េច? »

« យល់ថាបងអត់បានស្រឡាញ់អូនទេ »

« ចុះបើសិនជាការយល់របស់ឯងខុស ចុះបើយើងស្រឡាញ់ឯង តើឯងគិតយ៉ាងម៉េច? »

« Jung... »

« ឈប់យំទៅ » Jungkook លើកដៃជូតថ្ពាល់នាយតូច ។

« តើបងនិយាយពិតមែនទេ? បងពិតជាស្រឡាញ់អូនមែនហ៎? »

« បើមិនមែន បងមិនមែនព្យាយាមតាមអូនបែបនេះទេ Tae » គេនិយាយទាំងលើកដៃផាត់សក់នាយតូចទៅម្ខាង ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now