♡︎ EP33- យើងអាចប្ដឹងឯងពីបទចាប់ជម្រិតកូនយើងបាន ♡︎

1.4K 100 10
                                    

ថេយ៍តែងបីអាល្អិត ថេវ៉ុន មកខាងក្រៅជានិច្ច កាលមុនៗ. អុំគីមតែងតែយកអាហារថ្ងៃត្រង់ឲ្យជុងហ្គុកដល់ក្រុមហ៊ុន ប៉ុន្តែពេលនេះគឺប្ដូរហើយជាថេយ៍ម្ដង ។

« នែ៎!! លោកឯងក្របើកទ្វារម្លេះ ខ្ញុំឈរចាំឡើងរោយជើងហើយ » ថេយ៍ដាក់ប្រអប់អាហារលើតុហើយទើបវាសមកទ្រអាល្អិតដែលកំពុងតែគេងនេះវិញ បោះជំហានថាឲ្យជុងហ្គុកញ៉ែតៗ. ។

« រួចចុះដៃមានម៉េចមិនបើកខ្លួនឯង ទ្វារមានចាក់សោរឯណា៎ » ជុងហ្គុកដកមុខចេញពីឯកសារមកស្ដីឲ្យនាយតូចវិញ ស្អីគេអត់ដៃឬ?? ប្រុងឲ្យគេដើរទៅបើកឲ្យឬ?? ចំមែនហើយមនុស្សនេះ ធ្វើមើលតែខ្លួនឯង Queen ទៅកើត ។

« តែខ្ញុំអត់ដៃបើកទេ » ដៃទាំងគូជាប់ពរកូនណាយួរថង់អាហារមកទៀត គ្មានដៃបីទេ ចំជាមិនចេះគិតគូមែន ។

« ជាអាបហ្ហេស?? បានជាអត់ដៃ??! »

« អាបក្បាលលោកឯងអី??! នោះខ្ញុំយកបាយមកហើយ ប្រញាប់ទៅញុំាទៅ » និយាយរួច ថេយ៍ក៏ដើរទៅអង្គុយលើសាឡុងយ៉ាងប្រណិតនៃ office របស់ CEO កូនមួយ ដើម្បីឲ្យបាត់ហត់សិន សឹមត្រឡប់ទៅផ្ទះវិញ ។

« នែ៎!! » មាត់ហៅ ប៉ុន្តែភ្នែកមួយគូសម្លឹងអាហារជុងហ្គុកឥតឈប់ ។

« ស្អី?? »

« ខ្ញុំឃ្លាន បញ្ចុកខ្ញុំមួយម៉ាត់មក »

« ដាច់ដាប » បបូរមាត់តូចទំពារអាហារដែលជុងហ្គុកបញ្ចុកផ្ញាចៗ. មើលទំនងដូចជាឆ្ងាញ់ណាស់អញ្ចឹង ក៏ប៉ុន្តែគ្រាន់តែឮជុងហ្គុកថាឲ្យពីរមាត់កប់ៗ. យ៉ាងនេះ ទឹកមុខ ថេយ៍ដូចជាគេគក់ធ្លាក់ខ្លួនយ៉ាងអញ្ចឹង ។

« ចាំខ្ញុំខ្ជាក់ឲ្យវិញក៏បានដែរ »

« បានហើយកុំគគ្រិចពេក ប្រយ័ត្នយើងដេញចេញពី Office ទៅ!! » មនុស្សស្អីមុខមាត់ស្អាតបាត ប៉ុន្តែគួរឲ្យរអើមបែបនេះ និយាយស្អីឡឺៗ. គួរតែចាប់វាយទេបានសម ។

« ក្រែងលោកថាខ្ញុំដាច់ដាបហ្ហេស៎ ឥឡូវខ្ញុំខ្ជាក់ឲ្យវិញ »

៚ តុក តុក ៚

« ចូលមក »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now