EP113: លោកប្ដី ហេតុអីក៏ស្រួលម្លេះ

609 66 4
                                    

<< តុកៗ. តុក >> សំឡេងគោះទ្វារបានធ្វើឱ្យនាយតូចដែលកំពុងតែរៀបចំខោអាវ Jungkook បន្ទាប់ពីងូតទឹករួច ដើរមកបើក ។

« អ្នកម៉ាក់ » គ្រាន់តែឃើញអ្នកម៉ាក់ក្មេក នាយតូចញ័រអស់ហើយខ្លួនប្រាណ ។

« ឯណា Jungkook នោះ Tae? » នាងទាស់សម្ដីជាមួយ Jungkook តែ Tae ទោះបីអនាគតទៅមិនមែនជាកូនប្រសាររបស់នាង ក៏នាងនៅតែស្រឡាញ់គេដដែល ។

« បង Jungkook កំពុងតែនៅក្នុងបន្ទប់ទឹកអ្នកម៉ាក់ »

« ពេលគេងូតទឹករួច ឱ្យគេទៅជួបម៉ាក់នៅអាងទឹកខាងក្រោយផ្ទះ »

« មានរឿងអីមែនទេអ្នកម៉ាក់? ខ្ញុំសុំដឹងផង »

« មិនអាចដឹងបានទេ នោះជារឿងរវាង Jungkook និងម៉ាក់ »

« ពួកខ្ញុំនៅបន្ទប់គេងជាមួយគ្នាតើ បើអ្នកម៉ាក់ចង់ប្រាប់អី អាចប្រាប់ខ្ញុំបាន »

« មិនបានទេ ម៉ាក់ចង់និយាយតែជាមួយ Jungkook ប៉ុណ្ណោះ Tae កុំភ្លេចប្រាប់គេផង ថាម៉ាក់នៅចាំ »

« បាទអ្នកម៉ាក់ » បើជ្រុលជានាង និយាយដាក់កំហឹតបែបនេះទៅហើយ ថាមានតែនិយាយយល់ព្រម ទាំងបុកពោះ រួចទើបអ្នកម៉ាក់ដើរចុះទៅ ។

« មិញនេះនរណាគេ? » ស្របពេលនាយតូចទាញទ្វារបិទ Jungkook ក៏នាំសំណួរបន្លឺឡើងទៅរកគេទាំងដែលខ្លួនដើរចេញមកដោយរុំកន្សែងពោះគោត្រឹមចង្កេះ ចំហល្វែងខាងលើ ។

« អ្នកម៉ាក់ចង់និយាយជាមួយបង » ថាឆ្លើយទាំងចិត្តមិនចង់ ។

« ហ៊ឹម »

« បងកុំទៅអី Jungkook » ម៉េចក៏នាយងក់ក្បាលស្រួលម្លេះ? នេះមិនមែនជារឿងតូចតាចទេ ។

« រឿងគង់តែកើត ឯងមិនអាចហាមឃាត់វាបានទេ »

« អ៊ីចឹងពួកយើងនឹងបែកគ្នាមែនទេ? »

« អត់ទេ ក្រឺងយើងប្រាប់ហើយតើ ថាឯងត្រូវតែជឿជាក់យើង »

« តែជាអ្នកម៉ាក់របស់បងណា Jungkook »

« នរណាក៏មិនសំខាន់សម្រាប់យើងដែរក្រៅពីឯង យើងមិនដោះលែងឯងទៅងាយៗ. ទេ »

« បាទ អូនទុក្ខចិត្តបង អូននឹងចាំបងត្រឡប់មកវិញ » ឮប្រយោគនាយតូចបែបនេះ Jungkook ក៏ញញឹមងក់ក្បាលតិចៗ. ទើបលោរទៅថើបថ្ងាសគេបន្តិច អាចថានាយពេលនេះកំពុងតែមានជំងឺញៀនថើបគេ ក៏ថាបាន បើមិនបានថើប ក្នុងខ្លួនហាក់ដូចជាអ្វីក្រឡុកក្រឆា ប្រកាច់ៗ. ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now