EP53: បើខ្ញុំចង់ញុំា ខ្ញុំយកលុយប៉ាម៉ាក់ខ្ញុំទិញវិញល្អជាង

932 123 23
                                    

« លោកប៉ាអ្នកម៉ាក់ខ្ញុំមកផ្ទះវិញហើយ » Tae

« ចាស៎កូន ម៉ាក់សួរមួយ Jungkook បាត់កាតធនាគារ Tae មានឃើញទេ?? »

« កាតធនាគារ?? »

« ខ្ញុំទៅក្រុមហ៊ុនសិនហើយម៉ាក់ ក្រែងលោរខ្ញុំយកទៅតែភ្លេចនៅទីនោះខ្លួនឯង » រំពេចនោះ Jungkook ក៏ចុះមកដល់ កាត់សម្ដីចរចារ ម្ដាយក្មេកនិងកូនប្រសារ ។

« មិនបាច់ទៅទេ ខ្ញុំមានរឿងចង់និយាយជាមួយលោកតែពីរនាក់ ឆាប់មកតាមខ្ញុំមក »

Jungkook រាងឆ្ងល់បន្តិច តែក៏ព្រមឡើងទៅខាងលើតាមនាយតូច ហើយបន្ទាប់ពីគេដាក់កម្លោះតូចឲ្យគេងស្រួលបួលហើយ Tae ក៏ដើរចេញមកខាងក្រៅវិញ ។

« ហក៎នេះ កាតរបស់លោក » គេហ៊ុចកាតឲ្យ Jungkook

« ម៉េចក៏ទៅនៅនឹងឯងវិញ?? » គេយកវាពីដៃនាយតូចទាំងក្របួចចិញ្ចើមដាក់ Tae ។

« លោកទុកវាប្រហែសពេក ទើបខ្ញុំយកវាទៅចាយ »

« ចិត្តល្អពេកហើយ ថ្ងៃក្រោយមិនបាច់ប៉ះពាល់របស់យើងទេ » គ្រាន់តែឮថានាយតូចយកទៅចាយភ្លាម Jungkook ក៏ឆួលឆេះពេញទ្រូងតែម្ដង ។

« ប៉ះពាល់របស់លោកហ្ហេស?? ខ្ញុំក៏មិនចង់ប៉ះពាល់របស់ដែលជារបស់លោកដែរ តែលោកជាអ្នកទុកវាប្រហែសខ្លួនឯងតើ » នាយតូចព្យាយាមប្រកែកតបត. ទាំងខឹងត្រឡប់ទៅវិញ ស្មានតែគេចង់ប៉ះណាស់ហី?? បើគេមិនសាងកំហុស ខ្លួនក៏មិនបានទៅប៉ះរបស់អស់ហ្នឹងដែរ ។

« ខ្លួនឯងខុសហើយ នៅមិនទទួលស្គាល់ហើយមកបន្ទោសយើងវិញទៀត យកលុយយើងទៅចាយ វាមិនខុសអីពីចោរទេ »

« លោកថាខ្ញុំចោរមែនទេ?? ត្រឹមតែលុយប៉ុន្មានសន្លឹកហ្នឹង លោកមើលងាយខ្ញុំមែនទេ?? ចឹងក៏ចាប់ខ្ញុំចូលគុកទៅ!! ប្ដីប្រពន្ធគេដទៃខុសគ្នា គេរកបានគេឲ្យប្រពន្ធគេទុក តែលោកវិញយកទុកសំងំចាយជាមួយស្រីនោះតែពីរនាក់ ខ្ញុំយល់ហើយ ចាំខ្ញុំយកលុយប៉ាម៉ាក់ខ្ញុំ សងលោកវិញចុះ!! » នាយតូចនិយាយទាំងចង់យំរួច ក៏ដើរចូលបន្ទប់ថេវ៉ុនមួយរំពេច ដែលជាឱកាសទ្រាំទប់លែងបាន ទឹកភ្នែកក៏ហូរមកយ៉ាងរហាមតែម្ដង ។

« មិនអីទេ គ្រាន់តែប៉ុណ្ណឹងវាមិនអីទេ គេសម្ដីអាក្រក់ ធ្វើអាក្រក់ដាក់ច្រើនណាស់ គ្រាន់តែប៉ុណ្ណឹង ទ្រាំបានស្រាប់ហើយ » Tae ព្យាយាមនិយាយលួងលោមខ្លួនឯង ដោយជូតទឹកភ្នែកកុំឲ្យវាបន្តស្រក់ចុះទៀត ហើយក៏ឡើងទៅគេងលើគ្រែ ដណ្ដប់ភួយសំងំបិទភ្នែកគេងឲ្យលក់ ដើម្បីកុំឲ្យបន្តដឹងស្មារតី ប្រឹងគិតពីវាបានទៀត ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now