« សូមទោសផង បុគ្គលិកសណ្ឋាគារ ឈ្មោះគីម ថេយ៉ុង ត្រូវគេបណ្ដេញចេញពីការងារហើយដោយសារតែមិនមកធ្វើការព្រឹកមិញ » ជុងហ្គុកគ្រាន់តែឮហេតុផលដែលគេបណ្ដេញថេយ៍ចេញពីការងារបែបនេះ រាងអស់សំណើចបន្តិច ប្រហែលមកពីយប់មិញនាយលេងថ្នាំខ្លាំងហើយ បានជាមិនបានមកធ្វើការបែបនេះ ។
« អញ្ចឹងគេចេញពីទីនេះយូរប៉ុណ្ណាហើយ?? » ជុងហ្គុកក៏សួរបកម្ដងទៀត រវល់តែសមចិត្តនឹងការបណ្ដេញចេញរបស់សណ្ឋាគារ ភ្លេចគិតទៅថាត្រូវអូសក. របស់គេទៅផ្ទះត្រកូលចនវិញ បើមិនអញ្ចឹងទេម៉ាក់នាយរអ៊ូក្បែរត្រចៀកទៀតមិនខាន ។
« បាទ គឺចេញទៅតាំងថ្ងៃត្រង់ឯណោះ »
« ចង់រត់គេចពីយើងហ្ហេស៎?? Seoul ប៉ុណ្ណឹងស្មានតែយើងរកមិនឃើញហ្ហេស៎ » ជុងហ្គុកដើរចេញមកឈរចាំចំណតឡានក្រុង ក្មេងល្ងីល្ងើដូចជាថេយ៉ុងមិនអាចដើរមួយជំហ៊ានបាន 100 m ទេ ស្រួលមិនស្រួលអង្គុយយំនៅកណ្ដាលថ្នល់ផងក៏មិនដឹង ។
<< បង្គោល ណាមសាន >>
គីម ថេយ៉ុងកំពុងតែអង្គុយលើបងតែឯងក្រោមបង្គោលពន្លឺដែលបញ្ចាំងតាមគែមផ្លូវ លុយក៏គ្មាន រងាក៏រងា អ្វីដែលសំខាន់ពេលនេះគ្មានគោលដៅត្រូវទៅនោះទេ ។
« គិតថាខ្លួនឯងជាតួស្រីក្នុងរឿងភាគ ពេលខឹងក៏រត់ចេញពីផ្ទះ ហើយអោយតួប្រុសតាមអង្វរហ្ហេស៎?? » ប្រយោគគ្រោតគ្រាធស្ដាប់ហើយចង់តែយកស្បែកជើងតបកណ្ដាលមាត់អ្នកនិយាយ បានហោះចូលមកក្នុងត្រចៀកទាំងសងខាងរបស់ថេយ៉ុង រួចទើបងាកទៅសម្លក់អ្នកនិយាយ ។
« អ្នកណា៎អោយលោកឯងមកតាមអង្វរខ្ញុំនោះ បើមិនចង់មក ក៏ទៅវិញទៅ »
« សម្ដីឡូយគ្រាប់បើ មិនមែនយើងចង់មកទេ តែម៉ាក់យើងបញ្ជាមក »
« ប្រាប់គាត់ទៅថាខ្ញុំសុខសប្បាយ ~ ~ »
« ទោះគេដេញក្បាលចេញពីការងារក៏សុខសប្បាយហ្ហេស៎?? »
« មកពីលោកម្នាក់គត់ កុំអីគេក៏មិនបញ្ឈប់ខ្ញុំដែរ »
« មកពីយើង?? យប់មិញស្រួលទាំងពីរនាក់ហើយនៅខុសយើងទៀត! »
« នែ៎ អាមនុស្សមាត់អត់គម្រប កន្លែងសាធារណៈចេះនិយាយឡប់ៗ. បែបនេះទៅកើត ប្រាវ * »