« មិននិយាយអ្វីខ្លះទេឬ? » ខណៈពេលដែលរថយន្តស៊េរីទំនើបពណ៌ខ្មៅបរកាត់ផ្លូវរាងយូរគួរសម Jungkook ក៏សម្លឹងមើលនាយតូចតាមកញ្ចក់ មុននឹងងាកទៅសួរនាំ ។
« លោកចង់ឱ្យខ្ញុំនិយាយអី? »
« និយាយអីក៏បាន កុំឱ្យស្ងាត់បែបនេះ »
« និយាយម្នាក់ឯង គេហៅថាមនុស្សឆ្កួត ចឹងហើយខ្ញុំមិននិយាយទេ »
« តែអូននិយាយជាមួយបងតើ Tae »
« និយាយជាមួយលោក? មានរឿងអីដែលខ្ញុំត្រូវនិយាយជាមួយលោកនោះ? ខ្ញុំប្រាប់ហើយថាខ្ញុំមិនចង់ស៊ាំញ៊ាំជាមួយលោកទេ »
« និយាយតែបន្តិចក៏អស់ចិត្តដែរ »
« ខ្ញុំនិយាយរួចហើយ ប៉ុណ្ណឹងក៏ចប់ហើយមែនទេ? »
« មិនមែននិយាយបែបហ្នឹងទេ និយាយជាមួយបងតាមសម្រួលមក »
« ខ្ញុំនិយាយយ៉ាងម៉េចក៏បានជារឿងរបស់ខ្ញុំលោកកុំមកបញ្ជាខ្ញុំឱ្យធ្វើតាមលោក ខ្ញុំនិយាយចប់ហើយ ក៏ហៅខ្ញុំទៀត ខ្ញុំចង់នៅស្ងៀមស្ងាត់ »
<< ង៉ឺត >> ស្របពេលដែលនាយតូចនិយាយចប់ រថយន្តស៊េរីទំនើបក៏ឈប់កង់ មុននឹងនាយតូចដើរចេញយ៉ាងរហ័ស ។
« Tae ចាំបងផង »
« អូយ!!* » ហេតុតែចង់ផ្ចាញ់គ្នា Tae ក៏ដើរយ៉ាងលឿន តែក៏ត្រូវបុកមនុស្សម្នាក់ដែលមិនដែលស្គាល់គ្នាពីមុនមកសោះឡើយ ។
« Tae អូនយ៉ាងម៉េចហើយ? ឱ្យខ្ញុំសូមទោសផងលោកគ្រូពេទ្យ » គេស្រវ៉ាទាញនាយតូចមកក្នុងប្រអប់ទ្រូង ហើយថែមទាំងសូមទោសគ្រូពេទ្យម្នាក់នោះ ជំនួសគេទៀតផង ។
« បាទ មិនអីទេ »
« ចាំបាច់ឱបខ្ញុំធ្វើអី? ខ្លាចគេមិនដឹងមែនទេថាខ្ញុំនិងលោកជាគូនឹងគ្នា? »បន្ទាប់ពីគ្រូពេទ្យម្នាក់នោះដើរទៅបាត់ នាយតូចក៏គ្រលាស់ខ្លួនចេញ ជាមួយនឹងសំណួរដ៏ធុញទ្រាន់ ។
« មិនមែនទេ បងគ្រាន់តែចង់ការពារអូនប៉ុណ្ណោះ »
« លោកការពារខ្លួនឯងទៅ ខ្ញុំចេះការពារខ្លួនឯងហើយ »
« ... » Jungkook មិនបានមាត់ក នឹងប្រយោគដ៏សែនគ្រោធគ្រាធរបស់នាយតូចឡើង ផ្ទុយទៅវិញមានតែដើរតាមក្រោយជំហ៊ានរបស់គេ ។