« អ្ហេ.. លោក! អោយទូរស័ព្ទមកខ្ញុំវិញ » ថេយ៍បើកន្លើតស្រែកមួយសម្លេង ទាមទារទូរស័ព្ទពីជុងហ្គុកក្រោយពេលនាយកន្រ្តាក់ពីដៃគេយ៉ាងរហ័ស ។
[ S K I P ]
« អ្ហា.. ថេយ៍និងជុងចាំយូរទេ?? មោះទៅហាងខោអាវជាមួយម៉ាក់ » បន្ទាប់ពីអង្គុយមិនសុខចិត្តបានមួយស្របក់ អ្នកស្រីចនដែលទើបនឹងមកពីកន្លែងគិតលុយក៏បន្លឺឡើង ទើបនាយតូចក្រោកឈរ ហើយគាត់ក៏អូសដៃគេយឺតៗ. ទៅកាន់ហាងផ្សេងទៀត ។
បន្ទាប់ពីរើមើលខោអាវអោយនាយតូចច្រើនគួរសមដែរហើយ ពួកគេក៏នាំគ្នាចូលញុំាអាហារមួយកន្លែងដោយសារតែអ្នកស្រីចនខ្លាចនាយតូចឃ្លាន ។ បន្តពីនោះគាត់ក៏អោយជុងហ្គុកទៅអាគារមេធាវីមួយកន្លែង ធ្វើឱ្យពួកគេទាំងពីរងឿងឆ្ងល់ជាខ្លាំង ។
« នេះចាស៎ លិខិតអាពាពិពាហ៍ សូមអ្នកទាំងពីសញ្ញេទាំង 2 ច្បាប់នេះ »
« ឆាប់សញ្ញេទៅ » អ្នកស្រីចនក៏បន្លឺតឿនពួកគេទាំងពីរនាក់ ។ គាត់មកនេះដើម្បីមកមើលនាយតូចហើយក៏រៀបចំអោយពួកគេចុះអេតាសុីវិលជាមួយគ្នាផងដែរ ។ ដោយសារតែថេយ៍និងជុងហ្គុកមិនទាន់រៀនចប់ ម្យ៉ាងទៀតអ្នកជាស្វាមីនិងជុងហ្យុនសុទ្ធតែរវល់នឹងការងារបែបនេះទើបគាត់សម្រេចចិត្តអោយពួកគេចុះអេតាសុីវិល ។ ការចុះអេតាសុីវិលដូចនឹងការរៀបការយ៉ាងអញ្ចឹង ប៉ុន្តែទោះជាយ៉ាងក្ដី នៅពេលដែលពួកគេរៀនចប់ ពិធីនោះនឹងកើតមាន ។
បន្ទាប់ពីនោះ ពួកគេក៏ត្រឡប់មកផ្ទះវិញ នាយតូចក៏ចូលបន្ទប់ងូតទឹករៀបចំខ្លួននឹងអាលចុះទៅខាងក្រោមញុំាបាយ ។ ពេលនេះគេមិនអាចហៅអ្នកស្រីចនម៉ាក់អ៊ុំទៀតទេ គឺត្រូវហៅគាត់ថាម៉ាក់ពីព្រោះថានាងពេលនេះមានឋានៈជាម្ដាយក្មេកគេហើយ ។
ទឹកមុខស្រស់បស់របស់អ្នកស្រីចនដែលអង្គុយទល់មុខនឹងនាយតូចគឺខុសស្រឡះពីថេយ៍និងជុងហ្គុក មើលទៅថេយ៍មិនហ៊ានមើលមុខជុងហ្គុកនោះទេ ហាក់ដូចជាអៀនៗ. អ្វីបែបនោះ ខុសឆ្ងាយពីជុងហ្គុកមើលមុខគេទាំងគិត មិនដឹងថានាយធ្វើអីខុសទៀតទេ ទើបបានជាថេយ៉ុងមិនមើលមុខគេបែបនេះ ។