« ថ្ងៃនេះលោកមិនទៅធ្វើការទេហ៎?? » បន្ទាប់ពីស្ងាត់មាត់ទាំងសងខាងបានបន្តិច នាយតូចក៏ផ្ដើមសួរនាំទៅកាន់ Jungkook ដោយសំឡេងថ្នមៗ. ។
« ថ្ងៃនេះជាថ្ងៃឈប់សម្រាក យើងមិនទៅធ្វើការទេ » នេះកុំប្រាប់នាយថា Jeon Taehyung បាត់ការចងចាំសូម្បីតែថ្ងៃចុងសប្ដាហ៍ឲ្យសោះ វាពិតជាកំប្លែងណាស់ ។
« បាទ »
« យើងនៅកំដរឯងថ្ងៃនេះនិងថ្ងៃស្អែក អ៊ីចឹងហើយមានរឿងអីក៏ដោយឯងហាមលាក់យើងឲ្យសោះ យល់ទេ?? »
« បាទ ខ្ញុំយល់ហើយ » នាយតូចឆ្លើយយ៉ាងស្ដាប់បង្គាប់គួរឲ្យស្រឡាញ់ទាំងញញឹម សម្លឹងមើលភ្នែក Jungkook ទាំងអៀនប្រៀន ស្របពេលដែលរាងក្រាស់ឯណេះ សង្កេតមើលនាយតូចយ៉ាងជក់ចិត្តព្រោះតែភាពទន់ភ្លន់ អៀនប្រៀនច្រើនរបស់គេ ដែលជាហេតុធ្វើឲ្យនាយព្យាយាមលោរបបូរមាត់ទៅថើបផ្អឹបលើបបូរមាត់ពណ៌ផ្កាឈូកដ៏ស្ដើងរបស់គេ ដោយម្ចាស់សាម៉ីខ្លួនក៏កំពុងតែបិទភ្នែកដើម្បីទទួលយកគ្រប់យ៉ាងឲ្យតែម្នាក់នោះជា Jeon Jungkook ។
<< តុកៗ. តុក >> សំឡេងគោះទ្វារបានលាន់ឡើងភ្លាមៗ. កាត់ចង្វាក់ពួកគេទាំងពីរមិនឲ្យថើបគ្នាឡើយ ។
« មានការអីមែនទេអ៊ំ?? » Jungkook ក្រោកពីគ្រែដើរមកបើកទ្វារឲ្យអ៊ំ Nam ។
« អ្នកស្រីឲ្យអ៊ំមកសួរថា អ្នកប្រុស Tae ក្រោកហើយនៅ?? »
« គេក្រោកហើយ »
« អ៊ីចឹងចង់ញុំាអាហារពេលថ្ងៃត្រង់ជាមួយគ្នាពេលនេះដែរទេ?? »
« ចាំគេងូតទឹកហើយសិនអ៊ំ »
« ចាស អ៊ំមកសួរតែប៉ុណ្ណឹងទេ អ៊ំលែងរំខានហើយ »
« បាទអ៊ំ » Jungkook ក៏ទាញទ្វារបិទ បន្ទាប់ពីអ៊ំ Nam ដើរចេញទៅ ។
« ឆាប់ទៅងូតទឹកទៅនឹងអាលបានញុំាបាយ »
« បាទ » Tae ក៏ចុះពីលើគ្រែ ដើរទៅយកកន្សែង ខោអាវមួយឈុតពីក្នុងទូ មុននឹងឆ្ពោះទៅបន្ទប់ទឹក ។
[ S K I P ]
@ ង៉ឺត... រថយន្តស៊េរីទំនើបបានចតយ៉ាងមានសណ្ដាប់ធ្នាប់ដោយរាងក្រាស់ចុះមុន ទើបរាងតូចចុះតាមក្រោយ ។