« បងហេតុអីគិតលើលេខា Lim បែបនេះ?? » បន្ទាប់ពីការចាកចេញរបស់ប្រធានផ្នែក អ្នកស្រី Jeon ក៏បែរមកច្បិចសំណួរ សួរស្វាមីដែលកំពុងតែមើលឯកសារប្រវត្តិរបស់ Lim Lee-Raa យ៉ាងរហ័ស ដោយមិនយល់ពីគំនិតស្វាមី ។
« បងនិយាយហើយថាបងមិនទុក្ខចិត្តនាង កូនប្រុសបងសង្ហាដែរតើ ចឹងហើយត្រូវឃ្លាំមើលខ្លះទើបបាន » លោក Jeon ប្រាប់ហេតុផលភរិយាដោយកុហក ទាំងធ្វើជានិយាយសរសើរ Jungkook ចង់សើចតិចៗ. ដើម្បីបន្លប់អ្នកស្រី Jeon កុំឲ្យសួរដេញដោលទៀត ។
« វាមិនសមហេតុផលទេ Jungkook មាន Tae ហើយ បងមិនគួរគិតច្រើនពេកទេ »
« ថាបងគិតច្រើន ចឹងតើអូនស្គាល់ Lim Lee-Raa បានប៉ុន្មាន % ដែរ?? »
« អូនម៉េចដឹង បើអូនមិនមែនជាអ្នកធ្វើការនៅក្រុមហ៊ុនឯណា៎ »
« ចឹងកុំចេះជាងបង នាងធ្វើការនៅក្រុមហ៊ុនបង២ ឆ្នាំហើយ ទម្រាំតែបងគ្រប់គ្រងក្រុមហ៊ុនឡើងរាប់ឆ្នាំ នៅមិនទាន់ស្គាល់នាងច្បាស់ផង ចុះអូនវិញ?? មិនដែលធ្វើការនៅក្រុមហ៊ុនផង ម៉េចនឹងយល់នោះ »
« ក៏បាន យល់ថាហេតុផលនេះសមស្រប តែអូនមើលទៅនាងខំធ្វើការចង់បានប្រាក់ខែ ច្បាស់ជាយកទៅផ្គត់ផ្គង់គ្រួសារហើយ »
« ប៉ានាងជាអ្នកជំនួញស្រាបៀរ ម៉ាក់នាងជាម្ចាស់ហាងលក់ខោអាវនៅផ្សារទំនើប Coex អូនយល់ថាជីវភាពនាងខ្វះខាតណាស់មែនទេ?? »
« តែអូននៅតែយល់ថាមិនអាចទៅរួចទេ នាងស្អាត ប៉ាម៉ាក់ក៏មាន ចំណេះដឹងក៏ល្អ នាងទៅចាប់អារម្មណ៍ Jungkook យ៉ាងម៉េច បើ Jungkook មាន Tae ហើយ កូន២ ហើយណា៎បង »
« Jungkook ច្បាស់ជាកាត់ទៅរកអូនហើយ បើអូនគិតថាការសង្ស័យរបស់បងខុស បងសុខចិត្តនិយាយសូមទោសអូន » លោក Jeon ញញឹមដាក់ភរិយាដោយប្រាកដប្រជារួច ក៏ងើបដើរទៅរកបន្ទប់ គាត់ជឿ Tae ធម្មតាភរិយាមានញ្ញាណពិសេស ស្រាប់ហើយ ហើយមិនបាច់ឆ្ងល់ទេថា Jungkook កាត់តាមអ្នកណា៎នោះ សេរីឃើញផ្ទាល់ភ្នែក ទឹកឡើងជិតដល់ច្រមុះ ភ្នែកនៅកញ្ចឹងក. អីហ្នឹង ។
« គួរតែសូមទោស លេខា Lim បានត្រូវ ចំមែនហើយលោកប្ដី » អ្នកស្រី Jeon រអ៊ូម្នាក់ឯងតិចៗ. ទាំងហួសចិត្តនឹងស្វាមីជាពន់ពេក ការដែរតាមស៊ើបប្រវត្តិគេបែបនេះ ដូចជាលួចព័ត៌មានគេចឹង ចឹងហើយបើយល់ខុស អ្នកដែលត្រូវសូមទោសមិនមែននាងឡើយ ។