« មិនបាច់ដាក់ទេ ឈឺប៉ុណ្ណឹងខ្ញុំមិនងាយស្លាប់ឡើយ ណា៎មួយខ្លាចលោកស្ដាយលុយដែលចំណាយលើខ្ញុំ » Jungkook គ្រាន់តែឮនាយតូចរំលឹកពីរឿងនេះម្ដងហើយម្ដងទៀត បែបហ្នឹង ចង់ល្វីងមុខយ៉ាងម៉េចមិនដឹងទេ មិនដឹងគួរនិយាយយ៉ាងណា៎ឲ្យត្រូវសោះ បើមិញនេះសន្លប់ហើយបាត់ការចងចាំកន្លែងហ្នឹង មិនដឹងជាល្អយ៉ាងណា៎ទេ ។
« ឆាប់ហារមាត់មក »
« អត់ »
« សេរ៉ូមក៏មិនឲ្យដាក់ បាយក៏មិនញុំា ទឹកក៏មិនផឹក ឯងចង់បានអីឲ្យប្រាកដ?? »
« ... » Tae បែរមុខចេញទាំងមិនមានមាត់មួយម៉ាត់ ដែលធ្វើឲ្យ Jungkook ល្វីងមុខសឹងតែប្រេះទ្រូង ។
« ចង់បានកាតធនាគាយើងមែន?? ចាំយើងឲ្យ »
« អត់! ខ្ញុំមិនត្រូវការលុយរបស់លោកទេ និយាយរួមស្អីគ្រប់យ៉ាងដែលជារបស់លោក ខ្ញុំមិនត្រូវការតែទាំងអស់ហ្នឹង » នាយតូចរហ័សបែរមុខមកប្រកែកជាមួយ Jungkook ដោយមិនព្រឺរព្រួច អីទាំងអស់ ។
« សម្បើមខ្លាំងណាស់ មិនយកក៏ហីទៅ តែត្រូវហារមាត់ញុំាបាយដែលយើងបញ្ចុក » គ្រាន់តែនាយធ្វើខុសតិចសោះ សងឲ្យវិញគុណជា 100 នាយពិតជាហួសចិត្តណាស់ ហើយក៏កោតសរសើរចរិកមិនធម្មតាមួយនេះដែរ ។
« ប្រាប់ហើយថាខ្ញុំមិនញុំា លោកកុំស៊ាំញុំាជាមួយខ្ញុំច្រើនពេក »
« មិនញុំាហ្ហេស៎ យើងនឹងបង្ខំឲ្យឯងញុំាទាល់តែបាន »
« ចង់ធ្វើស្អី??! ហ្ហេ ដកដៃចេញ! ខិៗ. អូយ៎ ឈ្លក់! ខិៗ. លោកចង់សម្លាប់ខ្ញុំមែនទេ ខិៗ. » នាយតូចត្រូវគេចពីការចាប់បង្ខំរបស់ Jungkook ឡើងចង់ស្លាក់ ស្របពេលដែលនាយនៅតែព្យាយាមច្របាច់ក្រអូមមាត់គេ រុលអាហារចូលមាត់ទាំងលំបាកលំបិន ។
« ... » ផ្ទៃមុខដ៏ស្រស់សង្ហារបស់ Jungkook ត្រូវប្រឡាក់ដោយកន្លែង នាយតូចលេងព្រួសម្ដងនេះ នាយចង់ដាច់ចង្កេះតែម្ដង ។
« ឃើញមុខលោកខ្ញុំលេបបាយមិនចូលទេ សមមុខហើយ!! » នាយតូចនិយាយរួចក៏ដើរទៅរកបន្ទប់ ដើម្បីលុបលាងមុខមាត់ចេញ ។
« ចង់ទៅណា៎?? » Jungkook ចាប់ក. ដៃនាយតូចសួរ ទៅឯណា៎ឯណីទៀតហើយ បាយមិនទាន់ញុំា ទឹកមិនទាន់ផឹកផង ។