« អរគុណម៉ាក់ » នាយកាន់ថាសកែវទឹកក្រូច 2 កែវ របស់នាយមួយនិងរបស់ Tae ពីអ្នកម៉ាក់ ស្របពេលដែលនាងក៏ញញឹមបែបទទួលពាក្យអរគុណពីនាយ ថែមទាំងគិតថាកូនប្រុសរបស់នាង ប្លែកច្រើនទៀតផង ។
« Tae ហ្ហា នេះទឹកក្រូចរបស់អូន » គេដាក់ ថាសលើតុ ដោយទាញ មួយកែវឱ្យនាយតូចដែលកំពុងតែ Line ជាមួយមិត្តលើពូកឱ្យឈប់បន្តិច ។
« មានដាក់ថ្នាំសន្លប់ឬអត់? »
« ខ្លាចបងរំលោភណាសើមែនទេ? »
« ខ្លាចចាញ់បោកលោកទៅវិញទេ »
« បងមិនបោក Tae ទេ ទឹកផ្លែឈើនេះម៉ាក់ធ្វើឱ្យអូនជាពិសេសណា » កម្រណាស់ វិចបង្វិចដើររកទៅ ម៉ាក់ក្មេកឯណាស្រឡាញ់កូនប្រសារ ជាងកូនប្រុសបង្កើតទៀតនោះ នាយតូចសំណាងខ្លាំងណាស់ដែលមាននាយជាប្ដី ចុះបើបានទៅប្រុសផ្សេង សង្ស័យម៉ាក់ក្មេងវាយដំច្រំធាក់ព្រឹកល្ងាចហើយ ។
« ចឹងក៏បាន » នាយតូចក៏យល់ព្រមយកកែវទឹកផ្លែឈើនោះមកក្រេប ទាំងជាប់ដៃម្ខាងផ្ញើសារជាមួយ Wheol-hee ។
« Tae លេងផ្ញើសារជាមួយនរណាហ្នឹង? »
« កុំចេះរឿងរបស់ខ្ញុំ » គេផ្កាប់ទូរស័ព្ទលើភ្លៅរួច ងើយសម្លក់ Jungkook ប្រុសនេះខ្វះសុជីវធម៌ណាស់ ដើរមើល Line គេផ្ដេសផ្ដាស ចឹងតើបានជារៀនចេះតែធ្លាក់ ។
« បងគ្រាន់តែចង់ដឹងតើ ព្រោះឃើញអូនរវល់នឹងវាពេក » មានអារម្មណ៍ថាចង់ប្រចណ្ឌទូរស័ព្ទយ៉ាងម៉េចមិនដឹងទេ បើតាមគិតលឿនៗ ទូរស័ព្ទហ្នឹងសមតែបោកចោលទេ ។
« ទោះខ្ញុំរវល់ហ្នឹងវា តើមានពាក់ព័ន្ធអីហ្នឹងលោក? »
« ពាក់ព័ន្ធ ព្រោះអូនរវល់តែជាមួយវា អូនអត់រវល់ជាមួយបង បងប្រចណ្ឌ »
« ឡប់សតិ! គ្រាន់តែទូរស័ព្ទប៉ុនបាតដៃសោះក៏ប្រចណ្ឌដែរ ខ្ញុំលេងសារជាមួយ Wheol-hee ទេ ប៉ុណ្ណឹងអស់ចិត្តនៅ? »
« ចឹងទេហ្ហេស? មិនអីទេអូនផឹកឱ្យអស់ចុះ ហើយលេងសារជាមួយនាងទៀតក៏បានដែរ បងមិនរំខានទេ »
« អស់ហើយ លោកយកទៅវិញចុះ ហើយខ្ញុំត្រូវការគេងលោកកុំរំខាន »