[ ក្រុមហ៊ុន Jeon ]
« សួស្ដីអ្នកប្រុស Jeon » អ៊ំសន្តិសុខដែលចាំនៅច្រកទ្វារអាគារ ក៏រាក់ទាក់ដាក់នាយតូចយ៉ាងសមគួរ ។
« បាទ សួស្ដីអ៊ំ »
« អ្នកប្រុស Jeon យកអាហារមកឱ្យលោកអគ្គនាយកឬ?? »
« បាទអ៊ំ »
« លោកអគ្គនាយកបានចេញទៅជាមួយលេខាបាត់ហើយ »
« ទៅណាអ៊ំ?? យូរឬអត់?? »
« ទៅជាមួយលោក Lee លោក Kim ទៅយូរគួរសមដែរហើយ »
« មិនអីទេអ៊ំ ខ្ញុំអាចចាំបាន អរគុណហើយអ៊ំ »
« បាទអ្នកប្រុស Jeon »
នាយតូចក៏បោះជំហានចូលមកខាងក្នុង ដោយមានបុគ្គលិកដែលបានឃើញខ្លះ ក៏ញញឹមរាក់ទាក់ ហើយក៏ញញឹមត្រឡប់ទៅវិញ រហូតចូលមកក្នុងជណ្ដើរយន្តបាត់ស្រមោល ។
<< ទឺង >> ជណ្ដើរយន្តក៏បើកទ្វារ ដើម្បីឱ្យនាយតូចដើរចេញមកខាងក្រៅបាន ។
គេបានចូលមកក្នុង Office របស់ Jungkook ដោយទុក ប្រអប់អាហារលើតុ រួចទើបដើរទៅរកអីផឹកនៅខាងក្រៅ ។
« លោកប្ដីមកដល់ហើយហ៎? លឿនដល់ហើយ » ចូលមកខាងក្នុង Office ជាមួយនឹងទឹកមួយកែវ ក៏ឃើញ Jungkook កំពុងតែឈរក្បែរតុទទួលភ្ញៀវល្មម ។
« ហ៊ឹម...ហើយអីគេក្នុងដៃ?? »
« គឺទឹកត្រជាក់ លោកប្ដីទើបមកពីឆ្ងាយ គួរតែផឹកបន្តិចទៅ - អូយ!! »នាយតូចរលឹងរលឺស ក៏ធ្វើឱ្យទឹកកំពប់លើអាវរបស់ Jungkook ។
« ត្រជាក់ណាស់ៗ!! »
« អូនសុំទោសលោកប្ដីៗ!! ចាំអូនជួយដោះអាវឱ្យ » នាយតូចនិយាយទាំងសង្វាត ទៅរក Jungkook ។
« មិនចាំបាច់ទេ យើងធ្វើខ្លួនឯងបាន »
« ទុកឱ្យអូនជាអ្នកធ្វើវិញ អូនសុំទោស នាំទុក្ខដល់បងហើយ » នាយតូចនិយាយសុំទោស Jungkook បណ្ដើរ ជួយដោះអាវរបស់នាយបណ្ដើរ ។
« អូនគិតថាលោកប្ដី គួរតែពាក់អាវថ្មី » ស្របពេលដែលគេបានដោះអាវក្រៅឱ្យនាយរួចរាល់ហើយ Tae ក៏និយាយបែបអឹមអៀន ព្រោះគេមិនដឹងទៅរកអាវថ្មី ឱ្យ Jungkook ពាក់មកពីណាឡើយ ។