EP124: អូនមិនចង់ឱ្យឈឺឡើយ Jungkook

455 65 4
                                    

« ម៉ាក់ស្មានតែកូនត្រឡប់ទៅក្រុមហ៊ុនធ្វើការហើយតើ »

« Jungkook ម៉េចក៏ខ្លួនបងទទឹកជោគអស់ចឹង? បងកុំប្រាប់ណាថាបងមករកអូនដោយវិធីនេះ »

« Tae នៅជាមួយម៉ាក់សុវត្ថិភាពណាស់ Jungkook មិនគួរហែលទឹកមកទេកូន » អ្នកម៉ាក់និយាយបង្អាប់ Jungkook ដូចជាចាក់សាំងលើភ្លើងយ៉ាងអ៊ីចឹង ។

« លើកក្រោយកុំធ្វើបែបនេះទៀតអី អូនបារម្ភពីបងណាស់ណា Jungkook »

« ពួកយើងឡើងលើគោកវិញទៅ »

« បាទអ្នកស្រី »

គេខំលោតទឹកហែលមក នៅប្រាប់គេថាម៉ោង 4 ល្ងាចទើបឡើងគោក តែពេលនេះបែរជាផ្ទុយស្រឡះ សមចិត្តឃើញគេបែបនេះក៏ប្ដូរឡើងគោកមួយរំពេច ហើយគេក៏មិនមែនល្ងង់ដែរ ម៉ាក់របស់គេធ្វើបាបគេច្បាស់ណាស់ ដឹងហើយថានាយតូចជាចំណុចខ្សោយរបស់គេ នៅយមកលេងសើចទៀត ។

« លោកអគ្គនាយក! លោកអគ្គនាយក! ទទឹកខ្លួនជោគបែបនេះ ទៅតាមការណាត់ម៉េចនឹងកើត »

« ប្រហែលជានាងគិតការងារ សំខាន់ជាងខ្ញុំហើយ » Jungkook និយាយទាំងទឹកមុខស្មើ ចង់ខឹងបន្តិចក្ដាប់មាត់បន្តិច ដែលសល់ចំហាយពីរឿងអ្នកម៉ាក់ធ្វើបាបខ្លួននៅឡើយ ។

« អត់ទេលោកអគ្គនាយក ខ្ញុំមិនមែនចង់បានន័យចឹងទេ »

« បើគ្មានន័យបែបហ្នឹង នាងគិតថាខ្ញុំល្ងង់ឬ? បើចង់ត្រឡប់ទៅវិញ ជិះ Taxi ទៅ!! »

« ចាសៗ. លោកអគ្គនាយក » លេខាភ័យឡើងញ័រខ្លួនមួយរំពេច សូម្បីតែអ្នកស្រី Jeon និងនាយតូចក៏នាងមិនបាននិយាយលាឱ្យស្រួលបួលដែរ ។

« Jungkook ហេតុអីក៏បងនិយាយបែបនេះ? បើតាមអាយុនាងអាចធ្វើអ្នកមីងពួកយើងបានណា »

« អាយុច្រើន តែធ្វើចរិកដូចក្មេង មិនគួរឱ្យចូលចិត្តសោះ! » នាយនិយាយបញ្ឆិតបញ្ឆៀង ដោយគ្រលាសភ្នែកទៅរកអ្នកម៉ាក់ ហើយអ្នកម៉ាក់ក៏យល់ដែរ គ្រាន់តែថាគាត់មិនដែលជំពាក់លុយនរណាមួយកាត់មួយសេនស្រាប់ហើយ។

« បងមិនចាំអ្នកម៉ាក់ទេហ៎? » ចូលអង្គុយក្នុងឡាន ឃើញឫកពារបស់ Jungkook ដូចជាប្រញាប់បញ្ឆេះយាន្ដយន្ដបែបនេះនាយតូចក៏សួរ ខណៈពេលដែលអ្នកម៉ាក់បែបជាឈរឱបដៃជាមួយឫកពាមិនខ្វល់យ៉ាងចម្លែក គួរឱ្យឆ្ងល់ជាទីបំផុត ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now