កាំរស្មីព្រះអាទិត្យដ៏ចែងចាំងដូចមាសមកព្រមជាមួយនឹងចំហាយក្ដៅឧណ្ណៗ. យ៉ាងកក់ក្ដៅសម្រាប់ថ្ងៃថ្មីរបស់មនុស្សគ្រប់គ្នា ។
( ខ្ញុំមិនគួរគិតច្រើនពេកទេ គេមិនបានស្រឡាញ់ខ្ញុំឡើយ ) ភ្ញាក់ពីគេងដោយព្យាយាមបើកភ្នែកយឺតៗ. អ្វីដែលគេឃើញដំបូងនោះ គឺប្រអប់ទ្រូងមាំទាំរបស់ Jungkook ។ គេងើយសម្លឹងមើលមុខមនុស្សប្រុសចិត្តដាច់ ដែលមិនស្រឡាញ់គេវិញ ទាំងព្យាយាមទាញខ្លួនឯងឲ្យចេញពីជម្រៅស្នេហ៍មួយនេះដ៏គួរឲ្យអាណិត ។
« សូមទោសផង យប់ម្សិលមិញទុកថាខ្ញុំអត់បាននិយាយពីវាទៅចុះ.. » គេគ្មានភាពក្លាហាននិយាយសូមទោសនាយផ្ទាល់ៗ. ឡើយ បានត្រឹមតែសូមទោសគេដោយបែបហ្នឹង រួចក៏ចុះពីលើគ្រែ កាន់កែវទឹកក្រូចយប់មិញចេញពីបន្ទប់ប៉ុណ្ណោះ ។
« ហ្ហេ Tae មិនចាំញុំាបបរជុំគ្នាទេឬកូន?? » អ្នកស្រី Jeon ដែលបន្ទាប់ពីរៀបចំខ្លួនក្នុងបន្ទប់ហើយរួចរាល់ ក៏ចូលមកក្នុងចង្រ្កាយបាយ ដើម្បីជួយអ៊ំ Nam រៀបចំអាហារពេលព្រឹក ចៃដន្យស្រាប់តែប្រទះឃើញនាយតូចនៅអង្គុយតុអាហារយ៉ាងមិនគួរឲ្យជឿ ហើយអ្វីដែលស្រ្ដីចំណាស់មិនយល់ និងនឹកស្មានមិនដល់ទៀតនោះ កូនប្រសាររបស់នាងបែរជាមិនចាំញុំាអាហារពេលព្រឹកជួបជុំគ្នាសោះឡើយ ។
« សូមទោសផងអ្នកម៉ាក់មកពីខ្ញុំឃ្លានពេក » Tae និយាយទាំងព្យាយាមខាំមាត់សង្កត់ចិត្តឈឺចុុកចាប់ដូចមនុស្សខកស្នេហ៍ ព្រោះតែតាមពិតគេមិនហ៊ានប្រឈមមុខនឹង Jungkook តទៅទៀតឡើយ ។
« មិនអីទេណា៎ ម៉ាក់អត់ថាអីទេ Tae ញុំាឲ្យច្រើនៗ. ចុះណា៎ ចាំម៉ាក់ទៅយកទឹកក្រូចឲ្យញុំា »
« បាទអ្នកម៉ាក់ » នាយតូចញញឹមស្របពេលនាងជាម្ដាយដើរចូលទៅចង្រ្កានបាយម្ដង លោកប៉ាអ្នកម៉ាក់ក្មេកគេ ពិតជាយកចិត្តទុក្ខដាក់ ស្រឡាញ់គេខ្លាំងណាស់ តែគេគិតមិនយល់រឿងមួយ បើរវាងគេនិង Jungkook មិនមែនជាស្នេហាផង ហេតុអីពួកគាត់មើលមិនដឹងចឹង?? ។
[ S K I P ]
« ម៉េចក៏ថ្ងៃនេះក្រោកលឿនម្លេះ?? » បន្ទាប់ពីញុំាអាហារពេលព្រឹករបស់ខ្លួនរួច Tae ក៏ចង់ដើរទៅខាងលើ ចៃដន្យជ្រួសផ្លូវជាមួយនឹង Jungkook នៅមាត់ច្រកជណ្ដើរ នាំឲ្យនាយតូច ឱនមុខចុះ មិនហ៊ានមើលមុខនាយមួយរំពេច ។ អារម្មណ៍គេបញ្ជាឲ្យគេមិនហ៊ានប្រឈមមុខនឹង Jungkook ហើយពេលគេជួបនាយគឺវាបង្ហាញបែបហ្នឹងឯង ។