EP66: លោកចង់សម្លាប់ខ្ញុំដោយប្រើវិធីនេះមែនទេ??

927 112 4
                                    

ពេលវេលា ថ្មី ថ្ងៃថ្មីបានចាប់ផ្ដើមឡើង ដោយពន្លឺព្រះអាទិត្យដែលស្រស់ត្រកាលចែងចាំង ។

« មិនស្លៀកពាក់ទៅធ្វើការទេហ្ហេស៎?? » Jungkook ចោទសួរនាយតូច ស្របពេលដែលខ្លួនកំពុងតែបិទដៃ អាវ ។

« ក្រែងថាលោកចង់បញ្ឈប់ខ្ញុំហី?? ឲ្យខ្ញុំទៅធ្វើការស្អីទៀត?? ឡប់មែន »

« ទាល់តែប៉ាបញ្ឈប់ទើបឯងអាចឈប់បាន យើងទុកពេលឲ្យឯង 5 នាទី ក្នុងការស្លៀកពាក់ បើលើសពីនេះស្រាតទៅធ្វើការទៅ » Tae ស្ដាប់ឃ្លាដ៏សែនគ្រោតគ្រាធរបស់ Jungkook ទាំងចង់ចំហមាត់ហួសចិត្តលាយឡំនឹងការសម្លក់សឹងតែជ្រុះគ្រាប់ភ្នែក ស្របពេលដែលម្ចាស់វាចាដើរចេញពីបន្ទប់យ៉ាងងាយស្រួល ។

« ហើយឯណា៎ Tae នោះ Jung ?? » អ្នកស្រី Jeon សួរនាំកូនប្រសារពីកូនបង្កើតរបស់នាង ខណៈពេលដែលពួកគេនៅតុអាហារ ជាមួយលោក Jeon ។

« គេនៅស្លៀកពាក់ »

« ចឹង ចាំ Tae បន្តិចសិនទៅ »

« ខ្ញុំជាប់ស្លៀកពាក់ យឺតតិចហើយ » ប្រមាណជា 3 នាទីបន្ទាប់ នាយតូចក៏ចូមកដល់ដោយសម្លៀកបំពាក់អ្នកធ្វើការ ។

[ S K I P ]

ង៉ឺត ! រថយន្តស៊េរីទំនើបរបស់ Jungkook ក៏បានឈប់ចតដោយមានការកកិតបន្តិច ។

« ម៉េចក៏ខំឃ្មើតម្លេះ?? » Jungkook រអ៊ូរទាំទាំងហួសចិត្តនឹងដំណើរដ៏សែនឃ្មើតមិនខ្វល់ខ្វាយពីនរណា៎នាយតូច ពីចំងាយ រួចទើបឡើងទៅ Office ជាមួយគ្នា ។

« នេះកាហ្វេរបស់លោក » បន្ទាប់ពី Jungkook ចូលមក Office មិនទាន់បានប៉ុន្មាននាទីស្រួលបួលផង នាយតូចដែលជាលេខាក៏ចូលមកជាមួយកាហ្វេមួយពែង និយាយជាមួយយ៉ាងនឹងធឹង បែបកំពុងតែបំពេញតួនាទីជាលេខា ។

« មានការងារអីដែលមិនយល់ អាចទៅសួរប្រធានផ្នែកបុគ្គលិកបាន »

« ហ៊ឹម... ខ្ញុំដឹងហើយ » នាយតូចនិយាយរួច ក៏ដើរចេញទៅខាងក្រៅបាត់ ។

« សួស្ដីលេខា Jeon » នាយតូចអង្គុយនៅ Office បានបន្តិច ប្រធានផ្នែកក៏ចូលមកដល់ ។

« បាទ៎ »

« នេះជាសៀវភៅរចនាសម័្ពន្ធក្នុងក្រុមហ៊ុន ហើយនិងសៀវភៅហរិញ្ញវត្ថុខែនេះ ដែលអ្នកនាង Lim Lee-raa បានធ្វើរួចរាល់ហើយ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now