157

551 48 2
                                    

ពេលយប់បន្ទាប់ពីញុំាអាហាររួច ខណៈពេលដែលផ្ទៃមេឃងងឹតខ្មែអួរអាប់ ប្រែក្លាយជាគួរឱ្យគយគន់អង្លង់អន្លោយ ព្រោះតែវត្តមានផ្កាយតូចធំជាច្រើនរាយប៉ាយ បញ្ចេញពន្លឺយ៉ាងភ្លឺភ្លេច គួរឱ្យរំលេច ។

« លោកគេងត្រង់នោះហើយ ហាមមកឈ្លានពានកន្លែងខ្ញុំឱ្យសោះ »

« Tae ម៉េចក៏អូនធ្វើបែបនេះដាក់បង? » កន្លងមកថ្វីត្បិតតែនាយតូចខឹង ងរង៉ក់នឹងគេពិតមែន តែនាយតូចមិនដែលយកខ្នើយមកឃាំងកណ្ដាលបែបហ្នឹងទេ យ៉ាងច្រើនគេងបែរខ្នងដាក់នាយ ហើយពេលគេគេងលក់ នាយក៏ចូលទៅឱបបានធម្មតា ចុះបើលើកនេះគេបាំងខ្នើយចឹង ឱ្យនាយឱបគេតាមណា?? ។

« ខ្ញុំចង់ធ្វើយ៉ាងម៉េចក៏បានជារឿងរបស់ខ្ញុំ សិទ្ធិរបស់ខ្ញុំ »

« តែពួកយើងមិនមែនជាអ្នកដទៃទេ អូនមិនគួរយកសិទ្ធិមកនិយាយបែបនេះទេ »

« រឿងអីខ្ញុំនិយាយមិនបាន? លោកតែងតែរំលោភសិទ្ធិខ្ញុំ ខ្ញុំចង់ធ្វើអីក៏មិនបាន លោកជាមនុស្សខ្សែលើ »

« បងមិនដែលរំលោភសិទ្ធិអូនទេ Tae តែបងរំលោភអូន » និយាយរឿងសិទ្ធិជាមួយគេ មើលតែគេហ្នឹងជាច្បាប់ មេធាវី ច្រឡំធំហើយ នេះជាប្ដី ប្ដីត្រូវរំលោភប្រពន្ធជារឿងធម្មតា ។

« អ្ហាយ!! រោគចិត្តមែនទែន!! ថាញៀន Sex គឺញៀន Sex ហើយ!! ខ្ញុំមិនចង់និយាយជាមួយមនុស្សដូចលោកទេ ព្រោះខ្ញុំខ្លាចមនុស្សអាក្រក់ដូចលោកពង្វក់ខ្ញុំយកទៅរំលោភ!! » នាយតូចបោះសម្ដីមើល Jungkook ក្នុងផ្លូវអាក្រក់រួច ក៏ទាញភួយដណ្ដប់ គ្រលាស់ខ្លួនគេបែរខ្នងដាក់នាយមួយរំពេច ។

« បើបងចង់រំលោភអូន បងរំលោភអូនយូរហើយ មិនមែនទុកឱ្យអូនងរនឹងបងបែបនេះទេ » នាយគេងមើលខ្នងប្រពន្ធទាំងហួសចិត្ត ហើយក៏លួចសើច បើនិយាយអារឿងរំលោភអីហ្នឹង នាយតូចចូលចិត្តណាស់អាខាងបញ្ឈឺ ពន្យុះគេខុសរឿង ។

« ខ្ញុំមិនចង់និយាយជាមួយលោកទេ!! ខ្ញុំត្រូវការគេង!! » បានគេមិនតបត នាយតូចកាន់តែបានចិត្តណាស់ ងរឃ្មើតសឹងតែបាក់ក. ដល់ដីក៏មាន ។

ថ្ងៃថ្មីបានចូលមកដល់ដូចធម្មតា តែមិនធម្មតាទេសម្រាប់ Jungkook ព្រោះមិនបានឱបប្រពន្ធ ចឹងហើយគេងមិនសូវលក់ ណាមួយរោយពេញខ្លួនអស់ហើយ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now