« កំពុងតែធ្វើអីហ្នឹង?? » គេចូលមកស្របពេលដែល Jungkook ងូតទឹកហើយល្មម ហើយពេលឮសំឡេងបើកទ្វារ នាយក៏ទាញកន្សែងមករុំចង្កេះដូចធម្មតា ហើយដើរចេញពីកន្លែងងូតទឹក មកសួរនាំនាយតូច ។
« លោកខ្លាចកន្លាតដែរទេ?? » មកពីគេបារម្ភពី Jungkook គិតថានាយខ្លាចសត្វកន្លាត ទើបដាច់ចិត្តចូលមករកវា ទោះបីដឹងថានាយកំពុងតែងូតទឹកក៏ដោយ ។
« អត់ទេ ហើយក្នុងផ្ទះមានកន្លាតមែនទេ?? »
« បាទ វាលូនចូលមកក្នុងបន្ទប់ទឹក ទើបខ្ញុំមករកវា »
« មិនអីទេ មិនចាំបាច់រកឡើយ ចាំស្អែក យើងហៅបុគ្គលិកមកសម្អាត ពេលនេះយប់ហើយ ឯងទៅគេងចុះ »
« រួចចុះលោក?? »
« យើងក៏គេងដែរ តែយើងត្រូវពាក់ខោអាវមុនសិន » គ្រាន់តែនាយនិយាយដល់ខោអាវ នាយតូចក៏ចាប់ភ្លឹកមួយរំពេច នូវដងខ្លួនសាកសមជាប្រុសសង្ហារបស់ Jungkook ដែលធ្វើឲ្យគេអៀនថ្ពាល់ក្រហមភ្លែតតែម្ដង ។
« បាទ ចឹងខ្ញុំទៅរៀបចំឈុតគេងឲ្យលោក » Tae ព្យាយាមទប់អារម្មណ៍រំភើបនឹងរាងកាយមាំទាំរបស់ Jungkook និយាយរួច គេក៏ដើរចេញពីបន្ទប់ទឹក ។
« នេះលោក ឈុតគេងរបស់លោក អូស! កន្លាត!! កន្លាតតើ!! លោកថយចេញទៅ ទុកឲ្យខ្ញុំចាប់វា អូយ!! » បន្តិចក្រោយមក Jungkook ក៏ដើរចេញពីបន្ទប់ទឹក ហើយនាយតូចឃើញបែបនេះ ក៏ដើរទៅយកឈុតគេងមួយសម្រាប់ ហ៊ុចទៅឲ្យនាយ តែគាប់ជួនអ្វីក៏ប្រទះឃើញកន្លាតនោះដោយចៃដន្យ ដែលនាំឲ្យគេឆ្លេឆ្លាធ្វើអ្វីមិនចង់ត្រូវ ប្រាប់ Jungkook ឲ្យគេចចេញពីផ្លូវរបស់គេ តែមិនប្រយ័ត្នខ្លួនឯងបែរជាដើរបំបុកស្មារបស់នាយ ចុងក្រោយដួលមួយជំហរទៅលើពូកដោយនៅលើទ្រូងរបស់ Jungkook ទៅវិញ ។
« លោក... » គេងើយមើលមុខ Jungkook ទាំងអារម្មណ៍រំភើប ព្រោះផ្ទៃមុខរបស់នាយពិតជាស្អាតខ្លាំងណាស់ ។
« ម៉េចក៏ដើរមកប្រយ័ត្នសោះចឹង?? » នាយសួរនាំគេ ស្របពេលដែលបាត់ដៃរាងក្រាស់ដោយមានចិញ្ចៀននៅដៃនាង ក្រសោបចង្កេះតូចមួយក្ដាប់របស់គេជាប់ ។
« សូមទោសផង មកពីខ្ញុំប្រញាប់ពេក »
« មិនអីទេ ឆាប់ងើបវិញទៅ »