« ចាញ់កូន..?? » លេខា Lim ឧទានសំណួរមកទាំងភ្ញាក់ផ្អើលដោយប្រហើរៗ. មិនអាចទេ Jeon Taehyung មិនអាចមានកូនបានទេ ព្រោះផែនការពន្ញុះឲ្យពួកគេលែងលះជាមួយគ្នាកំពុងតែទៅដោយសម្រួល ។
« អូយ វិលមុខណាស់...!! ចង់ក្អួត អ៊ួកៗ. » គ្រាន់តែឮស្រីល្អឧទានហាក់ដូចជាភ័យៗ. Tae ក៏កាន់តែបានចិត្ត សម្ដែងតួរឹតតែខ្លាំង លើកដៃទប់ក្បាលហើយក៏កើយទ្រូងមាំទាំរបស់ Jungkook ខ្ទប់មុខខ្ទប់មាត់ធ្វើដូចជាទប់ការក្អួតចង្អោរយ៉ាងអ៊ីចឹង ។
« ឃើញមុខនាងហើយខ្ញុំខ្ពើមរអើមចង់ក្អួតខ្លាំងណាស់ សូមនាងចេញពីផ្ទះនេះទៅ »
« នាងឆាប់ទៅក្រុមហ៊ុនទៅ ថ្ងៃនេះខ្ញុំទៅយឺតបន្តិច » Jungkook ស្រាប់តែព្រមនឹង Tae មួយរំពេចដោយជួយដាស់តឿននាងថែម ។
« តែលោកអគ្គនាយក »
« ឆាប់ទៅៗ. »
« ចាសលោកអគ្គនាយក តែយប់នេះជួបជាមួយលោកហាននៅភោជនីយដ្ឋានម៉ោង ៩ណា៎លោកអគ្គនាយក » Jungkook ងក់ក្បាល ទើប Leeraa ព្រមដើរចេញពីភូមិគ្រឹះទាំងចិត្តមិនចង់ ។
« អូយ!! វិលមុខណាស់ ដើរមិនរួចទេ ចង់ក្អួត!! អូយ » Tae កាន់តែទម្លាក់ខ្លួនទ្រោពលើទ្រូង Jungkook ទាំងកំរោលជាងមុនទៅទៀត ។
« យ៉ាងម៉េចហើយ?? » Jungkook សួរបន្ទាប់ពី Tae ស្រែកត្អូញបានបន្តិច ។
« ឈឺហ្នឹងហើយ ចេះសួរទៅកើត!! ថ្ងៃនេះខ្ញុំឈឺ លោកឯងហាមទៅធ្វើការ ត្រូវនៅមើលខ្ញុំនិងកូន!! » មើលសម្ដីអ្នកឈឺចុះ មានកម្លាំងជាស្អីទៅទៀត ។
« មើលមុខស្អី??! ឆាប់បីខ្ញុំទៅតុអាហារភ្លាម!! »
« ក៏បាន » Jungkook ក៏ចង់ផ្ទុះសំណើចនឹងទង្វើរបស់ Tae ដែលភរនាយភ្លាត់ៗ. ទាំងបីរាងកាយតូចច្រឡឹងក្នុងរង្វង់ដៃ ។
« ធ្ងន់ដល់ហើយ » Jungkook ធ្វើជានិយាយលេបខាយដាក់រាងតូចបែបចង់ឲ្យគេខឹង តែមានដូចអ្វីដែលគេបានគិតសោះឡើយ៖
« ត្រូវហើយ!! ខ្ញុំកំពុងតែពរពោះកូនរបស់លោកម្នាក់ទៀត »
« កុហកឲ្យសមបន្តិចទៅ មិញនេះយើងឃើញថាឯងទះលេខា Lim ច្បាស់ណាស់ តើធ្វើបែបហ្នឹងធ្វើអី?? »