« តិចឯងអាចមានកូនទៅថេយ៍?? » នៅបរិវេនតារាងបាល់បោះមានតែវ៉ុលហុីហើយនិងថេយ៉ុងប៉ុណ្ណោះ ។
« មិនអាចទេហី?? មានកូនទាំងនៅរៀនហ្នឹងហ្ហេស៎ ហើយម្យ៉ាងយើងក៏មិនស្គាល់មុខអាម្នាក់នោះដែរ » ថេយ៍ទាំងភ័យខ្លាចនឹងសម្ដីនាងក្រមុំ ចង់យំបន្តិចអីបន្តិចយ៉ាងម៉េចមិនដឹងទេ ។
« អញ្ចេះចុះអាទិត្យក្រោយពួកយើងទៅពេទ្យទៅ »
« ហ្អឹម.. »
« ប្រាវ » នៅតុអាហារពេលល្ងាច ថេយ៍អង្គុយទល់មុខនឹងជុងហ្គុក កាន់កែវទឹកក្រូចទាំងអារម្មណ៍មិនមូល ខណៈនោះក៏ប៉ះក្រសែភ្នែកនឹងជុងហ្គុកធ្វើអោយគេរបូតកែវចេញពីដៃ ។
« ថេយ៍មានកើតអីទេ?? ហេតុអីក៏កាន់មិនជាប់បែបនេះ? » អ្នកស្រីចនមានការព្រួយបារម្ភជាខ្លាំង ហើយអ៊ុំណាមដែលនៅក្បែរនោះក៏ប្រញាប់ប្រញាលសម្អាតចេញ ។
« ខ្ញុំ ខ្ញុំមិនប្រយ័ត្នប៉ុណ្ណោះ អត់មានអីទេម៉ាក់អ៊ុំ »
[ SKIP ]
« មើលស្អី?? » ថេយ៍ដើរមកដល់មុខបន្ទប់ រកនឹងបើកទ្វារទៅហើយ ក៏ទើសភ្នែកនឹងជុងហ្គុកដែលឈរក្បែរនោះ ។
« អាប្រុសនោះវាមានទទួលខុសត្រូវឯងទេ?? »
« ទទួលឬមិនទទួលជារឿងរបស់ខ្ញុំ លោកឯងកុំចេះ »
« សម្ដីគ្រាន់បើណាស់ហ្ហេស៎ ថ្ងៃមុនឃើញដេកយំសោះ »
« អ្នកណាថាខ្ញុំដេកយំ ខ្ញុំធូលីចូលភ្នែកទេ »
« អោយវាពិតទៅ កុំភ្លេចថាឯងមានយើងជាគូដណ្ដឹងហើយ » ចប់សម្ដីនាយក៏ដើរចេញទៅវិញ ជុងហ្គុកជឿជាក់ណាស់ថាប្រយោគចុងក្រោយអម្បាញ់មិញច្បាស់ជាអាចគម្រាមគេអោយភ័យខ្លាចបានហើយ ។
« Game ចាប់ផ្ដើមហើយ ឯងត្រូវតែចាញ់យើងរហូត » ប្រយោគលាក់គំនួចចាប់បន្លឺចេញពីក្រអូមមាត់នាយសង្ហារ ចន ជុងហ្គុក គីម ថេយ៉ុងគឺគ្មានថ្ងៃឈ្នះគេបានទេ គេនឹងយកវាមកគម្រាមគេ រហូតដល់ក្មេងស្លើៗ. ម្នាក់នោះខ្លាច ។
ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ថេយ៉ុងកំពុងតែដើរតម្រង់ទៅបន្ទប់រៀនរបស់គេតាមធម្មតា នៅខាងមុខមានមនុស្សជាច្រើនកំពុងតែចោមរោមមើលអ្វីមួយ ទើបថេយ៍ក៏សម្រេចចិត្តចូលទៅមើលសិនមុននឹងចូលថ្នាក់រៀន ។