[ S K I P ]
Tae ក្នុងឈុតឃ្លុំចង់ខ្សែចង្កេះ បានចេញពីបន្ទប់ទឹកដោយជើងសស្រឡូនម៉ដ្ឋខៃ ស្អាត ជាមួយនឹងក្លិនខ្លួនដ៏ក្រអូបឈ្លក់វង្វេង ហើយក៏ងាកទៅរកស្វាមី ។
« លោកប្ដីទៅណាហើយអ៊ីចេះ?? » គេនិយាយប្ររហើរៗ. ដោយព្យាយាមរកមើលវត្តមានរបស់ស្វាមីពេញបន្ទប់ ។
« ងូតទឹករួចហើយមែនទេ?? នេះទឹកដោះគោយើងយកមកឲ្យ »
« អរគុណហើយលោកប្ដី » នាយតូចយកវាផឹកតិចៗ. ទាំងសម្លឹងមុខ Jungkook ជាប់ ។
« អស់ហើយលោកប្ដី »
« ទឹកដោះគោនេះ ម៉ាក់ប្រាប់ថាជំនួយការចងចាំរបស់ឯងឲ្យឆាប់ត្រឡប់មកវិញ ចឹងហើយឯងត្រូវផឹកវារាល់ព្រឹកយល់ទេ?? » Jungkook យកកែវពីដៃនាយតូចទៅទុកលើតុ មុននឹងប្រាប់គេជាក្រោយ ។
« បាទ អូនដឹងហើយលោកប្ដី អរគុណលោកប្ដីខ្លាំងៗ. »
« ហ៊ឹម... »
« អូនងូតទឹករួចហើយលោកប្ដី អូនក្រអូបទេលោកប្ដី?? » ហេតុតែស្រឡាញ់គេ ងើបក្បាលលែងរួច Tae ក៏ប្រហ៊ើនចង្អឺតជើងស្រាក់ក. របស់នាយ ដោយសួរនាំជាមួយនឹងសំឡេងប្រហើរៗ. ក្រសែភ្នែកស្រឡាញ់ ព្រមធ្វើគ្រប់យ៉ាងដើម្បីបង ។
« ចុះយើងប្រាប់តើថា ទោះបីជាឯងមិនងូតទឹកក៏នៅតែក្រអូបដែរ » មិនឲ្យចាញ់ចិត្ត Jungkook ក៏ឱបចង្កេះមួយក្ដាប់របស់នាយ តូចឲ្យមកផ្អឹបនឹងរាងកាយមាំទាំរបស់នាយ ដែលធ្វើឲ្យច្រមុះសែនស្រួចសាកសមនឹងទម្រង់មុខស្រស់ស្អាត និង សង្ហា ទាំងគូ សល់តែមួយកូនដៃតូចប៉ុណ្ណោះ ។
« អរគុណហើយលោកប្ដី អ៊ីចឹងពួកយើងនាំគ្នាគេងទៅ យប់ហើយ »
« ខំងូតទឹកធ្វើខ្លួនក្រអូបបែបនេះ ឲ្យគេងបែបនេះវាមិនសាកសមសោះ »
« អ៊ីចឹងធ្វើអីទៅលោកប្ដី?? » នាយតូចសួរទៅកាន់ Jungkook ទាំងមិនដឹងពិតប្រាកដថាត្រូវធ្វើអ្វីនោះឡើយ ។
« អ៊ីចឹងយើងសួរឯងមួយសំណួរចុះ តើប្ដីប្រពន្ធយប់ឡើងនាំគ្នាធ្វើអី?? »
« យប់ឡើងហ៎?? គេងណាលោកប្ដី » បានចម្លើយរបស់នាយតូចភ្លាម នាយចង់ឲ្យតែសើចឲ្យណាណីទេ បើការជាមួយគ្នាហើយយប់ឡើងគេងដដែល តើការជាមួយគ្នាធ្វើអី?? ហើយមានកូនបានយ៉ាងម៉េច?? ។