EP54: យើងកំពុងតែបំបែកបំបាក់ពួកគេ

900 105 28
                                    

បន្ទាប់ពីអាហារពេលព្រឹកត្រូវបបានបញ្ចប់ អ្នកស្រី Jeon ក៏ឡើងទៅមើលថែកម្លោះតូចដ៏បន្ទប់របស់គេ ហើយ Tae ក៏ដើរត្រឡប់មកវិញ ស្របពេលដែល Jungkook ក៏ចេញមកខាងក្រៅភូមិគ្រឹះដូចគ្នា ជួបគ្នាាបែបនេះហើយ មិនបាាច់ហត់នឿយច្រើន សងពេលនេះតែម្ដងទៅ រឿងនឹងចប់ឆាប់ៗ. ។

« នេះ ខ្ញុំសងលោកវិញ មិនឲ្យខ្វះមួយកាក់ទេ »

« មិនបាច់ទេ ហើយរឿងយប់ម្សិលមិញទុកថាយើងមិនបាននិយាយទៅចុះ »

« ឲ្យតែលោកនិយាយអីខុស លោកតែងតែឲ្យខ្ញុំចាត់ទុកថាលោកមិនបាននិយាយ ចឹងបើមាននរណា៎ធ្វើខុស ក៏មិនបាច់សូមទោស ហើយចាត់ទុកថាគ្មានរឿងកើតឡើងទៅបានហើយ »

« ចង់ឲ្យយើងសូមទោសឯងមែនទេ?? »

« មិនបាច់ ខ្ញុំមិនត្រូវការ ពាក្យសូមទោសរបស់លោក វាមិនស្មើការមើលងាយរបស់លោកមកកាន់ខ្ញុំទេ ពេលនេះខ្ញុំទើបតែយល់ច្បាស់ ខ្ញុំគ្រាន់តែជាកម្ទេចសម្រាម ក្នុងភ្នែកលោកប៉ុណ្ណោះ បែបនេះគឺល្អហើយ ខ្ញុំមិនចង់ពាក់ព័ន្ធជាមួយលោកទៀតទេ យកលុយនេះហើយ ខ្ញុំនិងលោកគ្មានអីត្រូវខ្វល់ពីគ្នាទៀតទេ »

« យើងប្រាប់ហើយថាយើងមិនយក »

« យប់ម្សិលមិញលោកដូចជាចង់បានវាត្រឡប់ទៅវិញខ្លាំងណាស់ យកវិញទៅ ខ្ញុំក៏មិនចង់បានវាទុកក្នុងហោប៉ៅនាំតែធ្ងន់ដែរ »

« យើងប្រាប់ហើយថារឿងយប់ម្សិលមិញគ្មានអី បើមិនចង់ឲ្យធ្ងន់ហោប៉ៅ បោះវាចោលទៅ »

« លោកមិនស្ដាយទេឬ?? ឲ្យតែចំណាយលើខ្ញុំ ខ្ញុំយល់ថាលោកស្ដាយក្រោយណាស់ ចឹងហើយយកវាវិញទៅ »

« ម៉េចក៏បង្ខំយើងម្លេះ?? យើងប្រាប់ហើយថាយើងមិនយកទេ នៅខំធ្វើអីទៀត?? » Jungkook ចាប់ផ្ដើមស្មុគស្មាញជាមួយនឹងប្រធានបទដដែលៗ. របស់នាយតូចបន្តិចម្ដងៗ. ហើយ ។

« លុយពិបាករក ខ្ញុំខ្លាចថាលោកស្ដាយ »

« មិនបាច់មកស្ដាយជំនួសយើងទេ លុយមិនសំខាន់សម្រាប់យើង »

« បើលោកមិនយក ចាំខ្ញុំជូនអ៊ំថែសួនជំនួសលោក » និយាយរួច នាយតូចក៏ដើរទៅរក អ៊ំប្រុសថែសួនដែលនៅធ្វើការក្នុងសួន បើនាយមិនព្រមយក គេក៏អាចកែបាន ដោយជូនលុយនេះទៅអ៊ំថែសួន ទាំងប្រាប់ឈ្មោះ Jungkook ជាកម្មសិទ្ធ ព្រោះមិនចង់ទុកលុយដែលគេជំពាក់នាយ នាំតែធ្ងន់ហោប៉ៅគេទេ គេមិនមែនជាអ្នកក្រ គេគ្រាន់តែកំព្រាប៉ាម៉ាក់ ទោះបីអត់ Jungkook ក៏គេអាចរស់នៅបានដោយខ្លួនឯងដែរ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now