EP 48 : គេអាចមិនហ៊ានយំ ព្រោះមិនចង់ឲ្យប៉ាម៉ាក់កាន់តែបារម្ភ

861 96 8
                                    

@ ជីបៗ. ជីប

ព្រឹកថ្ងៃថ្មីបានរំកិលចូលមកដល់ដូចសព្វមួយដង មនុស្សម្នាដែលបានគេងលង់លក់យ៉ាងស្កប់ស្កល់សំងំយកកម្លាំងដូចជាសាកថ្មពេញយ៉ាងអ៊ីចឹង។

« Jung??ម៉េចក៏ភ្នែកកូនខ្មៅបែបនេះ??យប់មិញអត់បានគេងទេហ៎?? » នៅតុអាហារដែលមានលោក Jeon និងអ្នកស្រីចន ដែលកំពុងតែជួយអ្នកបម្រើលើកអាហារដាក់លើតុ ព្រមជាមួយនឹងសំណួរភ្ញាក់ផ្អើលបែបនេះលោកចនក៏ងាកមុខមក។

« យប់មិញខ្ញុំគេងមិនលក់ហ្នឹងណា៎ម៉ាក់ តែម៉ាក់កុំបារម្ភអី ប្រហែលមកពីខ្ញុំធ្វើការច្រើនពេកហើយ » គេដាក់បង្គុយ ដោយមិនខ្វល់ខ្វាយពីរង្វង់ភ្នែកមួយគូដែលជាំខ្មៅនោះឡើយ ព្រោះយល់ថា ការគេងមិនលក់អ្នកណា៎ក៏ធ្លាប់ជួបប្រទះដែរ ហើយម្យ៉ាងគេធ្វើការច្រើន អាចជាគិតច្រើន សល់ចំហាយពី Office ហ្នឹងឯង ។

« ចឹងថ្ងៃនេះមិនបាច់ទៅធ្វើការទេ ញុំាបបរហើយ Jung ទៅផ្លាស់ខោអាវធម្មតាវិញទៅ »

« មិនអីទេម៉ាក់ ខ្ញុំអាចទៅបាន »

« តែប៉ាមិនឲ្យទៅទេ ការងារទុកមួយឡែកទៅ ជាប្រធានក្រុមហ៊ុន មិនមែនបុគ្គលិកឯណា៎ » លោកចន

« បាទប៉ា » បើលោកប៉ានិយាយបែបនេះទៅហើយ នាយក៏មានតែយល់ព្រម ប៉ុណ្ណោះ ។

« អ៊ំណាមទៅហៅថេយ៍មក... ហ្ហេ ថេយ៍មកដល់ហើយហ៎ ម៉េចក៏ភ្នែកខ្មៅដូច Jungkook ចឹង?? ប្រាប់ម៉ាក់មកយប់មិញមានរឿងអី?? » រំពេចនោះ នាយតូចក៏ចូលមកដល់ ទាំងទឹកមុខដូចអ្នកដាច់យប់ខ្លាំងយកតែមែនទែន ហើយអ្វីដែលកាន់តែទាក់ចិត្តទៀតនោះ ក្រោមភ្នែកឡើងជាំខ្មៅដូច Jungkook ចឹង ។

« ខ្ញុំនិងគេ គេងបែកបន្ទប់ណា៎អ្នកម៉ាក់ » នាយតូចត្របាញ់ខ្សែភ្នែកសម្លក់ដូចពស់ឲ្យអ្នកស្រីចនឃើញទៅរក Jungkook បន្ទាប់មកទើបរៀបរាប់ដាក់នាងដោយមិនលាក់លៀម ។

« ឈ្លោះគ្នាទៀតហើយមែនទេ?? ពេលណា៎ទើបចេះត្រូវគ្នា?? កូន២ហើយណា៎ » អ្នកស្រីចនស្ដីទាំងហួសចិត្តបែបនេះ មិនលម្អៀងទៅខាងណា៎ជាអ្នកខុសនោះទេ នាងថាឲ្យទាំង២ នាក់ហ្នឹង ។

« ខ្ញុំមិនដឹងទេ គេអ្នកផ្ដើមខ្លួនឯងតើ » នាយតូចនិយាយដាក់កំហុសឲ្យជុងហ្គុក ទាំងមិនខ្លាចរអាហើយក៏ ដើរមកអង្គុយនៅកៅអីធ្វើមិនដឹង ដោយទុកឲ្យអ្នកស្រីចន ឈរគាំងហួសចិត្តនិងចរិកម្នាក់ៗ. ពន់ពេក ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now