EP152

287 25 0
                                    

« សួស្ដី » មាត់ប្រកែកឱ្យគេលែង ខណៈពេលដែលពួកគេបានដើរមកដល់តុគូស្នេហ៍ទាំងគូរួចទៅហើយ ។

« អ្នកទាំង 2 ចាំយូរដែរទេ? »

« បាទមិនអីទេ ពួកខ្ញុំអាចរងចាំយូរជាងនេះក៏បានដែរ ខ្ញុំឃើញលោកនៅចំណតឡានពីចម្ងាយ - - »

« អរ គឺមានអ្នកខ្លះធ្វើចរិកកូន ពូកែង៉ក់ពូកែងរខុសរឿង ទើបធ្វើឱ្យយឺតបន្តិច »

« បាទ សូមអញ្ជើញអង្គុយទៅ »

« Tae ចូលអង្គុយទៅ » Jungkook ក៏ងាកទៅបង្គាប់ប្រពន្ធ ។

« អត់! ខ្ញុំមិនចង់អង្គុយ ខ្ញុំចង់ទៅផ្ទះវិញ »

« បើអូនធ្វើតាមបង បងនឹងនាំអូនទៅផ្ទះវិញ តែបើអូនមិនធ្វើតាម បងនឹងទុកអូនចោលឱ្យនៅទីនេះ »

« នេះលោកគម្រាមខ្ញុំមែនទេ? »

« មិនបានគម្រាមតែនឹងធ្វើមែនទែន ឆាប់អង្គុយចុះទៅ ទីនេះមនុស្សច្រើនណាស់ បងមិនអាចកំដរអូនឈ្លោះបានទេ បើអូនមិនចង់ខ្មាស់គេទេ ធ្វើតាមបងទៅ » ដោយខ្លាចខ្មាស់គេផង នាយតូចក៏ព្រមធ្វើតាមសម្ដី Jungkook ក្រញ៊ាំក្រញ៉ូវ ។

« អ្នកទាំង 2 សុខសប្បាយទេ? » Chaerim ក៏ផ្ដើមសំណួរ តាមពិតនាងរួសរាយណាស់ ហើយចិត្តល្អថែមទៀត ។

« ពួកខ្ញុំសុខសប្បាយទេ រួចចុះអ្នកទាំង 2 វិញ? »

« ពួកខ្ញុំសុខសប្បាយទេ នេះ Jeong Soo-Hyeon ជាគូដណ្ដឹងរបស់ខ្ញុំ ពួកយើងរៀបការខែក្រោយហើយ »

« ពិតជាលឿនដល់ហើយ ចូលរួមរីករាយផង »

« ចាស រួចចុះលោកនិង Taehyung អាចទៅចូលរួមបានទេ? »

« បាទ បាន »

« អរគុណហើយ បន្ទាប់ពីពួកខ្ញុំរៀបការរួច ពួកខ្ញុំនឹងទៅរៀននៅ Paris »

« បាទ »

ពួកគេគ្រាន់តែនិយាយរឿងរៀបការបន្តិចប៉ុណ្ណោះ ហើយគូស្នេហ៍ដែលជិតរៀបការនោះក៏ចប់ តែនាយតូចមិនបានចប់ត្រឹមនេះឡើយ គឺគេអង្គុយមិនមាត់មិនក ខុស Jungkook តាំងពីចេញពីហាងកាហ្វេមកដល់វិមាន ។

« គ្រប់គ្នាទៅញុំាអាហារនៅខាងក្រៅមិនទាន់មកវិញទេ » អ៊ំ Nam ប្រាប់ទៅ Jungkook ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now