EP123: ម៉ាក់ដូចជាធ្វើបាបខ្ញុំពេកហើយ

370 38 3
                                    

« អ្នកម៉ាក់មានឃើញទូរស័ព្ទរបស់ខ្ញុំដែរទេ? ខ្ញុំចាំច្បាស់ណាស់ ថាខ្ញុំទុកវាលើតុនេះតើ » បន្ទាប់ពីសម្រួលខ្លួនលើកៅអីរួច នាយតូចក៏ឆ្លេឆ្លារកទូរស័ព្ទ ។

« នៅក្នុងកាបូបរបស់ម៉ាក់ »

« អរគុណហើយអ្នកម៉ាក់ដែលទុកឱ្យ តែខ្ញុំសុំវិញបានទេ? »

« Tae គ្មានហេតុផលអីត្រូវចុចទូរស័ព្ទទេ »

« តែខ្ញុំ... »

« Jungkook រវល់ធ្វើការហើយ គេមិនអាច ផ្ញើសារមករកកូនបានទេ Tae »

« តែខ្ញុំ... »

« មិនជឿម៉ាក់ឬ? មួយថ្ងៃនេះម៉ាក់មិនឱ្យពួកកូនទាក់ទងគ្នាទេ Tae ត្រូវនៅជាមួយម៉ាក់ ធ្វើអីសប្បាយៗ. ដូចជា Shopping ម៉ាស្សា ញុំាអី យល់ទេ Tae? »

« បាទអ្នកម៉ាក់ខ្ញុំយល់ហើយ »

« ឆាប់យល់បែបនេះល្អហើយ »

អង្គុយរងចាំបានបន្តិច អាហារក៏បានមកដល់ នាយតូចត្រូវបង្ខំចិត្តញុំាដូចញុំាដុំគ្រោះព្រោះតែរវល់នឹកប្ដី ស្របពេលដែល Jungkook ឯណេះ នៅមិនសុខដូចជាអ្វីដែលអ្នកម៉ាក់ចង់បានពិតមែន ។

( លោកអគ្គនាយកមើលទៅដូចជានៅមិនសុខទេលោកស្រី ដើរចុះដើរឡើងហើយទូរស័ព្ទទៅណាក៏មិនដឹង )

« នាងជួយសង្កេតមើលគេផង »

( ចាសលោកស្រី ) បញ្ចប់សម្ដីលេខារួច អ្នកម៉ាក់ក៏ដកទូរស័ព្ទចេញ មុននឹងដើរទៅអង្គុយវិញ ។

« ចូលចិត្តបរិយាកាសបែបនេះទេ Tae? » ធ្លាប់តែបបួលកូនប្រសារ Shopping ញុំាអី ទៅហាងម៉ាស្សា ពេលនេះប្ដូរមកជួលសាឡាងអណ្ដែតលើផ្ទៃទឹកនៅទន្លេ Han ពិតជាប្លែកណាស់ ។

« បាទអ្នកម៉ាក់ខ្ញុំចូលចិត្តណាស់ »

« តែមើលទៅមុខ Tae ដូចជាមិនស្រស់បស់ដូចពេលនៅជាមួយ Jungkook សោះ យ៉ាងម៉េចនៅជាមួយម៉ាក់ ម៉ាក់តឹងរឹងពេកហ៎? » ពេលខ្លះរាងអន់ចិត្តដែរ នៅជាមួយប្ដីផ្សេង នៅជាមួយម៉ាក់ផ្សេង តែមិនអីទេ រឿងធម្មតាសម្រាប់អ្នកស្រឡាញ់គ្នាហើយ ។

« អត់ទេអ្នកម៉ាក់ ខ្ញុំគ្រាន់តែយល់ថាថ្ងៃនេះពួកយើងដើរលេងហត់ប៉ុណ្ណោះ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now