EP44 : លោកទុកនាងជាលេខា តែនាងមិនមែនទុកលោកជាអគ្គនាយកទេ ឲ្យចេះគិតផង!!

995 96 20
                                    

[ Flashback * ]

« លោកប្រុស Jungkook ឯណា៎អ្នកប្រុស Tae?? អ្នកប្រុស Tae មានមកជាមួយទេ?? » បន្ទាប់ពីការចាកចេញតាម Taxi របស់នាយតូចទៅ អ៊ំណាមក៏ចូលមករងចាំនៅក្នុងភូមិគ្រឹះក្បែរមាត់ច្រក ហើយប្រហែលជាមួយសន្ទុះក្រោយមកគាត់ក៏បានឃើញរថយន្តរបស់ Jungkook លូនសន្សឹមៗ. ចូលមកដែលធ្វើឲ្យគាត់ញញឹមគិតថាពួកគេត្រឡប់មកវិញហើយ តែពេលងាកឆ្វេងស្ដាំមិនឃើញ Tae គាត់ក៏ចាប់ផ្ដើមភ័យ ។

« គេទៅណា៎មែនទេអ៊ំ?? » Jungkook សួរអ៊ំណាមវិញទាំងភ័ន្តៗ. លាយឡំនឹងបារម្ភពីនាយតូចខ្លះដែរ យប់ថ្មើរនេះហើយទៅណា៎ចេះ?? ។

« អ្នកប្រុស Tae ជិះ Taxi តាមរកលោកប្រុស បើមិនមកជាមួយលោកប្រុស តិចលោរមានគ្រោះថ្នាក់អីមួយទៅ » អ៊ំណាមគិតដល់ចំណុចនេះ គាត់ក៏ចាប់ផ្ដើមភ័យ មិនដឹងថាគ្រោះថ្នាក់អ្វីឲ្យប្រាកដទេ ហេងស៊យវង្វេងផ្លូវ ជួបមនុស្សអាក្រក់ ប៉ះពាឡានម៉ូតូតាមផ្លូវ ក៏ថាបាន ។

« ទៅតាមចឹងឬ?? » Jungkook ក្របួចចិញ្ចើមក្នក់ក្នាញ់នឹងរាងតូចហើយក៏មិនគិតអ្វីទាំងអស់ស្ទុះវឹងបោះជំហានលះៗ. តម្រង់ទៅរករថយន្តស៊េរីទំនើបវិញ ដោយបើកចេញទៅរកនាយតូចប្រញាប់ប្រញាល ទាំងគិតក្នុងចិត្តថា បើបានជួប នឹងវាយគូ* ឲ្យរាងតែម្ដង ចូលចិត្តណាស់ធ្វើអីប្លែកៗ. រហូត ។

ជុងហ្គុកបើកឡានដើររកនាយតូចសឹងតែពេញមួយទីក្រុង ដោយមិនភ្លេច Call សួរអ៊ំណាមនោះដែរ ក្រែងលោរជ្រួសផ្លូវគ្នា តែគ្មានសោះ រហូតដល់គេគិតថាបើរកបែបហ្នឹងមិនឃើញ មានតែចុះទៅរកក្នុងហាង រកតាម Taxi ហើយមើលទៅ តែបានត្រឹមតែគិតមានទាន់បានធ្វើឯណា៎ក៏ប្រទះភ្នែកឃើញគេអង្គុយនៅចំណតឡានក្រុង ។

✰ ✰ ✰ ✰ ✰ ✰ ✰

« អ្នកណា៎ប្រាប់ឲ្យមកតាមរកយើង?? » Jungkook ច្របាច់ដើមដៃនាយតូចតិចៗ. ដោយសួរនាំសិនតែក្រឺតគេសឹងអីទៅហើយ ។

« លោកមិនឲ្យខ្ញុំតាមលោក... ដើម្បីឲ្យលោកមានពេលនៅជាមួយនាងហ្នឹងមែនទេ...?? » Tae មិនបានឆ្លើយ តែសំណួររបស់គេវាប្រៀបដូចជាចម្លើយលើគោក ដែលគេចមិនផុតពី Jungkook នោះឡើយ ។

« ហ្នឹងហ្ហេស៎សភាពដែលឯងតាមរកយើង?? » សភាពអ្នកដើររកគេ ស្រួលមិនស្រួលដើរបុកបង្គោលភ្លើងផងក៏មិនដឹង ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now