អង្គុុយរៀនបានប៉ុន្មាននាទីក្រោយមក ក៏អស់តួនាទីរបស់លោកគ្រូផ្នែកនេះ សឹមគាត់ដាក់ការងារអោយពួកគេធ្វើ រួចទើបដើរចេញពីថ្នាក់របស់នាយតូច ។
« ព្រូស* ធ្វើលំហាត់ហើយចម្លងចូលក្នុងសៀវភៅយើងផង » ជុងហ្គុកបោះសៀវភៅរបស់ខ្លួនទៅអោយថេយ៍ និយាយបញ្ជាគេធ្វើប្រងើយហើយស្ពាយកាតាបដើរចេញពីក្នុងថ្នាក់ស្របពេលសិស្សឯទៀតក៏ដូចគ្នា ដោយសារតែបន្តិចទៀតដល់ម៉ោងកីឡា ។
« ហ្ហឹស!! កុំសង្ឃឹម! » និយាយរួចថេយ៍ក៏ទម្លាក់សៀវភៅនោះចេញពីដៃ រួចទើបងើបក្រេសដើម្បីទៅរកបន្ទប់កីឡា ។
« ថ្ងៃនេះលោកគ្រូសម្រេចចិត្តថានឹងអោយពួកឯងរត់កំណត់ម៉ោងដើម្បីដាក់ពិន្ទុសម្រាប់ខែនេះ » ជុងហ្គុកក៏ញាក់ចិញ្ចើមម្ខាងយ៉ាងច្រឡឺមទៅរកនាយតូច វាជាជំនាញរបស់នាយហើយ រីឯថេយ៍កុំគិតសូម្បីតែរត់ដល់គោលដៅមុនម៉ោងគ្រូកំណត់មកដល់នោះ បើសូម្បីតែដើរធម្មតាក៏រឡាក់រឡើកបែបនោះ ដឹងតែធ្លាក់ហើយក្នុងមុខវិជ្ជានេះ ។
« អ្នកដែលមានឈ្មោះក្នុងតារាងមុនគេជាអ្នករត់មុន ហើយរយៈពេល 2 : 58 នាទី រត់មួយជុំទីលានទាល់បាត់នេះ »
« ត្រៀមខ្លួនសម្រាប់ចាញ់អោយហើយទៅ គីម ថេយ៉ុង!! » ជុងហ្គុកនិយាយកម្លារទៅកាន់ថេយ៉ុង ។
« ខ្ញុំធ្លាក់តែមួយមុខ ប្រសើរជាងអ្នកខ្លះដប់មុខធ្លាក់ទាំងដប់មុខ ហើយអាងអំណាចសុីសំណូកពិន្ទុថែមទៀត » នាយតូចនិយាយចប់ ក៏ដើរទៅរកកន្លែងអង្គុយ រងចាំគ្រូហៅឈ្មោះរបស់ខ្លួនទាំងថាំចិត្តនិងសម្ដីជុងហ្គុកមិចនេះនៅឡើយ ។
<< បណ្ណាល័យ >> បន្ទាប់ពីបញ្ចប់ម៉ោងកីឡារួចរាល់ នាយតូចនិងវ៉ុលហុីក៏អង្គុយធ្វើលំហាត់ជាមួយគ្នា ដោយម្នាក់ៗ. ក៏មានអាហារថ្ងៃត្រង់រៀងៗ. ខ្លួនអ្វីបែបនោះ ។
( ព្រូស* ធ្វើលំហាត់ហើយចម្លងចូលក្នុងសៀវភៅយើងផង ) កំពុងតែធ្វើៗ. សម្ដីរបស់ជុងហ្គុកក៏ហោះមកក្នុងខួរក្បាលគេម្ដងទៀត រីឯវ៉ុលហុីកាលដែលឃើញថេយ៍រាងភ្លឹកៗ. ដូចជាកំពុងតែគិតអ្វីបែបនេះ នាងក៏ចងចិញ្ចើម ។
« ឯងកំពុងគិតអីឬ?? តើយើងអាចដឹងបានទេ?? » វ៉ុលហុី ទាញដៃអាវរបស់នាយតូចនាំអោយគេងើបចេញពីការភ្លឹកងាកមកមើលនាងវិញ ។