EP139:

511 54 0
                                    

« Tae! Tae ! តើអូនយ៉ាងម៉េចហើយ? » Jungkook ដែលទើបតែដើរចូលមកដល់ជាមួយនឹងអីវ៉ាន់ក្នុងដាក់ ក៏ស្ទុះរត់ចូលទៅរកនាយតូចដល់បន្ទប់ទឹក ។

« អ៊ួកៗ អ៊ួក »

« ក្រពះរបស់អូនមានបញ្ហាមែនទេ Tae? តើអូនញុំាអាហារមិនទៀងពេលមែនទេ? »

« អ៊ួកៗ. កុំមកប៉ះខ្ញុំមនុស្សឆ្កួត ថយចេញ » គេក៏គ្រវាសដៃ Jungkook ដែលបានបង្អែលខ្នងសម្រួលគេមុននេះ ដោយក្រសែភ្នែកសម្លក់ ង៉ក់ងរ ។

« អូននៅខឹងបងទៀតហ៎? ទុកមួយឡែកសិនបានទេ Tae? ពេលនេះអូនកំពុងតែឈឺណា »

« ខ្ញុំឈឺហើយខ្ញុំខឹងលោក ជាពីររឿងខុសគ្នា មិនអាចយកពាក់ព័ន្ធគ្នាបានទេ ហើយត្បិតតែខ្ញុំឈឺ ក៏មិនងាយភ្លេចដែរ មើស៍ ថយចេញ!! អូយ!ក្បាលរបស់ខ្ញុំ » ទើបតែខ្មើតដាក់ Jungkook បានបន្តិច នាយតូចក៏ស្រាប់តែទន់ខ្លួនឈឺក្បាល ដោយមាន Jungkook ទ្រមួយរំពេច ។

« Tae អូនយ៉ាងម៉េចហើយ? អូនឈឺក្បាលទៀតហើយមែនទេ? សម្រាកខ្លះទៅ កុំគិតពេក បងបារម្ភ »

« អត់! ខ្ញុំត្រូវតែគិត! អូយ!ក្បាលរបស់ខ្ញុំ ខ្ញុំវិលមុខណាស់ មានអារម្មណ៍ថាធីងធោង ងងឹតមុខ ចង់ក្អួត »

« អាការៈរបស់អូនកាន់តែមិនស្រួលហើយ ចាំបងនាំអូនទៅពេទ្យណា » នាយតូចច្បាស់ជាខឹងខ្លួនដល់ថ្នាក់ កើតជាអាការៈច្រើនហើយ មិនបានទេនាយត្រូវនាំគេទៅពេទ្យដាច់ខាត ។

[ S K I P ]

« លោកខ្ញុំចង់ក្អួត » នៅក្នុងឡានកំពុងតែបើកដោយតៃកុងរូបសង្ហា Tae ឯណេះវិញយកដៃទប់មាត់ប្រុងតែក្អួតម្ដងៗ ។

« ទ្រាំបន្តិចទៅណា Tae ជិតដល់មន្ទីរពេទ្យហើយ »

<< គ្រូកៗ គ្រូក >>

« លោកខ្ញុំឃ្លាន » អស់ពីចង់ក្អួត នាយតូចក៏ឃ្លានម្ដងដោយនិយាយទៅរក Jungkook ជាមួយនឹងសំឡេងខ្សាវៗ ។

« ចាំបងនាំអូនទៅមន្ទីរពេទ្យហើយទៅញុំាអីណា »

« ហ៊ឹម លោកបើកឱ្យដល់មន្ទីរពេទ្យឆាប់ៗទៅ ខ្ញុំចង់ក្អួតខ្លាំងណាស់ »

« បាទ »

Jungkook ក៏ជាន់ហ្គ៊ា បន្ថែមល្បឿន ដើម្បីឱ្យឆាប់ទៅដល់មន្ទីរពេទ្យ ដោយចុះពីក្នុងឡាន បីប្រពន្ធចូលទៅក្នុងមន្ទីរពេទ្យ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now