EP58: ខ្ញុំសុំមិនធ្វើជាគូដណ្ដឹងជាមួយលោក ហើយក៏មិនរៀបការជាមួយលោកចឹងទេ មនុស្សល្ងង់

986 109 26
                                    

« អត់! ខ្ញុំមិនទៅ! ខ្ញុំចាំទះស្រីរបស់លោកឯងសិនបានខ្ញុំទៅ! » នាយតូចខឹងឡើងចង់ហ៊ុយផ្សែង គេខុសច្រើនរឿងណាស់ តែពេលឃើញ Leeraa កំហឹងទាំងអស់ទុកមួយឡែកសិន ហើយមកឈ្លោះជាមួយនាងម្នាក់នេះម្ដង ព្រោះគេនិងនាង ជួបគ្នាម្ដងម្កាលទេ បើ Jungkook នៅផ្ទះជាមួយគ្នារាល់ថ្ងៃ ចឹងហើយមិនបាច់បារម្ភថាគេមិនឈ្លោះជាមួយទេ ណា៎មួយភ្លើងកំហឹងគេនឹងស្រីម្នាក់នេះវាឆេះកាលជាង ។

« យើងគ្មាននរណា៎ទាំងអស់ ឈឺឲ្យដឹងថាឈឺ កុំធ្វើខ្លួនឡើងចាងពេក » ចង់ទះគេ តិចគេទះវិញសន្លប់ងើបមិនរួច មិនចេះមើលសភាពខ្លួនឯងទេឬ?? ។

« ខ្ញុំឡើងចាងចឹងហើយ ព្រោះនាងហ្នឹងជាស្រីរបស់លោក ឬលោកចង់ឲ្យខ្ញុំខ្លាចនាង?? »

« កុំគិតអីតែខ្លួនពេក ឆាប់មកតាមយើងភ្លាម »

« លែង! លែងដៃខ្ញុំ! ខ្ញុំចង់ទះស្រីលោកឯងសិន!! លែង!! » សម្រែករបស់នាយតូច ដែលត្រូវ Jungkook ចាប់អូសយកទៅខាងលើ និយាយពីថាធ្វើឲ្យនាងពេញចិត្ត ញញឹមចេញមកយ៉ាងសមសួនតែម្ដង ងាយឯណា៎ឃើញពួកគេឈ្លោះគ្នាផ្ទាល់ៗ. បែបនេះ ចុះបើនាងមិននៅ មិនដឹងជាឈ្លោះគ្នាបែកផ្ទះយ៉ាងណា៎ទេ ។

« ថ្ងៃក្រោយកុំទៅរករឿងនាងចឹងទៀត » ចូលមកដល់ក្នុងបន្ទប់ Jungkook ប្រលែងដៃនាយតូច រួចក៏ដាស់តឿនគេ ទាំងហួសចិត្តនឹងគេជាខ្លាំង នៅមិននៅចង់ទៅទះលេខា Lim នាងបានធ្វើខុសអី?? ។

« លោកកុំស្មានថាខ្ញុំមិនដឹងឲ្យថាលោកការពារនាងហ្នឹងនោះ »

« យើងមិនមែនការពារនាង តែយើងមានតែមិនយល់ពីឯង សុខៗ. ចង់រករឿងគេដោយហេតុផលតែមួយហ្នឹងរហូត »

« ត្រូវហើយ! បើនាងហ្នឹងចង់បានចឹងមែន ខ្ញុំចោទនាងចឹងត្រូវហើយ!! មនុស្សប្រុសល្អជាងលោក មានច្រើនឲ្យគគោក បើបកក្រោយបាន ខ្ញុំសុំមិនធ្វើជាគូដណ្ដឹងជាមួយលោក ហើយក៏មិនរៀបការជាមួយលោកចឹងទេ មនុស្សល្ងង់ »

« និយាយស្អីមិញនេះ?? » Jungkook ចាប់ក. ដៃនាយតូចដោយជម្រិតសួរនាំគេម្ដងទៀត វារាងនៅស្កៀបៗ. ត្រចៀក ចង់ឮជាលើកទីពីរ ។

« ខ្ញុំសង្ឃឹមថាលោកមិនមែនថ្លង់ទៅចុះ ឆាប់ចេញពីបន្ទប់នេះទៅ ខ្ញុំចង់នៅម្នាក់ឯង » គេរាងហត់ ណា៎មួយក៏គ្មានអ្វីត្រូវតបត. ជាមួយនិង Jungkook ដែរ ចឹងហើយគេចង់នៅម្នាក់ឯង ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now