- ក្រុមហ៊ុនហិរញ្ញវត្ថុ Jeon -
បន្ទាប់ពីស្រុះស្រូបអាហារពេលព្រឹកនៅភោជនីយដ្ឋានតទល់គ្នារួចរាល់ Jungkook ក៏បើកឡានសម្ដៅមកក្រុមហ៊ុន នាយត្រូវធ្វើការ ចឹងហើយនាយត្រូវយកនាយតូចមកជាមួយដែរ ចៀសវាងទៅផ្ទះ កម្លោះ Kim នៅដដែល ។
( ហាឡូ Jungkook កូននាំ Tae មកផ្ទះវិញឬនៅ?? ) ក្នុងប្រអប់ជណ្ដើរយន្ត អ្នកស្រី Jeon ក៏ Call មកសួរនាំកូនប្រុសល្មម ។
« វាទៅវិញនៅម៉ាក់?? » Jungkook មិនឆ្លើយ តែក៏សួរស្ទាក់មុន ។
( ក្មួយ Kim ហ?? នៅទេ )
« ចឹងម៉ាក់កុំសង្ឃឹមថាខ្ញុំនាំគេត្រឡប់ទៅវិញឲ្យសោះ » សំឡេងធំគ្រលរ ជាមួយនឹងទឹកមុខរាបស្មើមិនលេងសើច ក៏ប្រលែងចេញមកយ៉ាងមុតមាំ ទើបបិទទូរស័ព្ទម្ដាយដោយគ្មានកោតក្រែង ហើយញុកចូលហោប៉ៅវិញ ។
« លោកនិយាយជាមួយអ្នកម៉ាក់ពីអីខ្លះ?? »
« យើងប្រាប់គាត់ថាយើងមិនយកឯងត្រឡប់ទៅផ្ទះវិញទេ » នាយឆ្លើយស្របពេលដែលដៃជ្រែងហោប៉ៅយ៉ាងសង្ហា ។
« ម៉េចចឹង?? » Tae ក៏ឆ្ងល់មួយរំពេច ។
« ព្រោះវានៅមិនទាន់ត្រឡប់ទៅវិញ »
« អ្នកណាគេ?? »
« ឯងចង់ឲ្យយើងហៅឈ្មោះវាមែនទេ?? យើងនៅមិនទាន់ដោះស្រាយជាមួយឯងទេ យើងធ្លាប់ប្រាប់ឯងហើយថាឲ្យនៅឆ្ងាយពីវា ម៉េចក៏ចង់ទៅរាក់ទាក់ជាមួយវាម្លេះ?? » អាការៈស្វាមីប្រចណ្ឌភរិយាបានចូលខ្លួន Jungkook ដោយខាំមាត់ មួយរំពេច ។
« សូមទោសផង ខ្ញុំភ្លេច » ក្រោយពី Jungkook និយាយបែបហ្នឹងរួច Tae ក៏ស្ដាប់យល់មួយរំពេច ។ គេពិតជាសូមទោសនាយចេញពីចិត្តពិតៗ. ព្រោះគេភ្លេចវាមែន ។
« ភ្លេច?? ចាស់ហើយមែន បានជាឆាប់ភ្លេចចឹង?? »
« មិនមែនទេ តែខួរក្បាលខ្ញុំអន់ខ្លួនឯង »
« យើងមិនជឿ » ធម្មតាមនុស្សតែប្រចណ្ឌហើយ ចង់និយាយស្អីក៏លែងជឿដែរ ។
« ចឹងឲ្យខ្ញុំធ្វើយ៉ាងម៉េច ទើបលោកព្រមជឿខ្ញុំ?? » សំណួរមួយនេះ វាពិតជាធ្វើឲ្យ Jungkook រសើបចិត្តពន់ពេក ទើបបែរមករកនាយតូច បោះជំហានទៅរកគេ សម្លឹងគេដោយមិនប្រិចភ្នែក ឲ្យគេភ័យដើរថយក្រោយរហូតដល់ផ្អឹបជញ្ជាំង ។