« ម៉េចក៏វានិយាយទម្លាក់កំហុសឱ្យយើងបែបនេះ? និយាយស្អីឡប់ៗ!! ចុះបើវានិងកូនមានរឿងអីនោះ យើងនឹងចូលគុកម្ដងទៀតមែនទេ? ចង្រៃយ៍អើយ! » ស្រីល្អនឹកក្នុងចិត្តទាំងនៅមិនសុខ ឃើញស្លូតៗចឹងទេ តែល្បិចក៏មិនអន់ដែរ ។
<< ទឺង >> ជណ្ដើរយន្តក៏របើកទ្វារឡើងមក ស្របពេលដែលនាយតូច កំពុងតែអូសវ៉ាលីយ៉ាងលំបាកលំបិនមកដល់មុខ Condo ។
« Tae »
« លោក »
« អូនមកដល់យូរហើយមែនទេ Tae? »
« ទើបមិញនេះទេ »
« ចាំបងជាអ្នកចុចលេខកូដ »
« ហ៊ឹម » នាយតូចក៏ងក់ក្បាល ចៀសផ្លូវឱ្យ Jungkook ឱ្យនាយចុចលេខសម្ងាត់ចូលផ្ទះ មុននឹងនាយក្ដោបចង្កេះមួយក្ដាប់ របស់នាយតូចរួមជាមួយវ៉ាលីអូសចូល Condo ។
« អូយ!! » នាយតូចក៏ស្រាប់តែទន់ជង្គង់ដួលលើទ្រូងប្រុសស្នេហ៍ ។
« អូនយ៉ាងម៉េចនឹង Tae? មិនស្រួលខ្លួនហ៎? ប្រាប់បងមក »
« មានអារម្មណ៍ថាឈឺពោះតិចៗ »
« កូនធ្វើឱ្យអូនចាញ់ទៀតហើយឬ? កុំរករឿងពេកណាកូនស្រីប៉ា បន្តិចទៀតកូនគង់តែចេញមករកប៉ាទេណា » នាយនិយាយដោយលើកដៃអង្អែលពោះនាយតូចថ្នមៗ ។
« មុខរបស់អូនស្លេកស្លាំងដល់ហើយ ចាំបងនាំអូនទៅបន្ទប់ហើយឆុងអីឱ្យអូនញុំា » នាយនិយាយចប់ក៏បីរាងតូច ទៅរកបន្ទប់គេង មុននឹងនាយត្រឡប់មកឆុងតែឱ្យគេប៉ូវកម្លាំង ។
« ម៉េចក៏ខ្ញុំកាន់តែឈឺពោះបែបនេះ? កូនខ្ញុំមិនអីទេមែនទេ? អូយ! ហ៊ឹកៗ ឈឺពោះណាស់ » នាយតូចក៏ស្រាប់តែចុករមួលពេញពោះ ស្ទើរតែដាច់ពោះវៀន គេមិនអាចទ្រាំបែបនេះបានទេ ឈឺជាងមកថ្ងៃខែទៅទៀត ។
« Tae បងឆុងតែឱ្យអូនរួចហើយ »
« ហ៊ឹកៗ »
« Tae! អូនកើតអី? មិនស្រួលខ្លួនខ្លាំងណាស់មែនទេ?! » គ្រាន់តែឃើញទឹកមុខរបស់កាន់តែទ្រុឌទ្រោម ស្លេកស្លាំងបែកញើសជោគថ្ងាស នាយឯណេះស្ទើរតែចង់ទម្លាក់កែវចោលហើយរត់មកគ្រាហ៍ប្រពន្ធយ៉ាងប្រញាប់បំផុត ។