@ ក្រុមហ៊ុនហិរញ្ញវត្ថុ ចន
« យើងត្រូវធ្វើការអង្គុយឲ្យស្ងៀមយល់ទេ?? » ដោយសារតែមិនដឹងថាយកនាយតូចទៅណា៎ឲ្យប្រាកដ Jungkook ក៏យក Tae មកក្រុមហ៊ុនតែម្ដង ។
« រឿងអីលោកឲ្យខ្ញុំមកអង្គុយស្ងៀម បបរញុំាមិនទាន់ឆ្អែតទេ លោកចង់ឲ្យខ្ញុំអង្គុយដាច់ខ្យល់ងាប់មែន?? »
« បាន ចាំយើង Call ឲ្យពូសន្តិសុខ ទិញអាហារពេលព្រឹកឲ្យឯង » ដោយសារតែមិនចង់មានរឿងជាមួយនាយតូចឲ្យអូសបន្លាយបែកអូហូរស្ទឹងទៀត Jungkook ក៏ព្រម ចុចទូរស័ព្ទ Call ប្រើពូសន្តិសុខ រីឯនាយក៏អង្គុយធ្វើការតាមធម្មតា ។
...
« នាងហ្នឹងអីក៏ក្រមកធ្វើការម្លេះ?? នែ៎ លោក ឆាប់បណ្ដេញនាង Lim Leeraa ចេញពីក្រុមហ៊ុនទៅ លេខាម៉ាកស្អី ថ្មើរហ្នឹងហើយនៅមិនទាន់មកធ្វើការទៀត » បន្ទាប់ពីញុំាអីឆ្អែត អត់ការងារធ្វើ Tae ក៏ដើរមកមើល Office នាងលេខា Lim ស្រីជើងល្អ ទាំងធ្វើឫកពាដូចមួម៉ៅ ទូលពិត Jungkook ឲ្យបញ្ឈប់នាងចេញដោយមិនរុញរា ។
« បើយើងបញ្ឈប់នាង ឯងប្រុងឲ្យយើងយកឯងមកធ្វើជាលេខាយើងមែនទេ?? » Jungkook ងើយមុខចងចិញ្ចើមដាក់នាយតូចទាំងតប់ប្រម៉ល់ ស្អីទៀតហើយម្ចាស់ថ្លៃ រករឿងឲ្យរហូត ។
« រើសលេខាផ្សេងទៅ មនុស្សមានសមត្ថភាពជាងនាងហ្នឹងច្រើនគគោក ម៉េចមិនបើកគ្រាប់ភ្នែកមើល?? ឬមួយលោកឯងចង់បាននាងហ្នឹងជាលេខារហូតដល់អូសគ្នាឡើងគ្រែ?? »
« ខឹងដល់ថ្នាក់ឡប់សតិហើយមែនទេ?? ឆាប់ទៅអង្គុយរំងាប់អារម្មណ៍សិនទៅ យើងរវល់ពិនិត្យការងារគ្មានពេលប្រកែកជាមួយឯងទេ »
« ហ៊ានដេញខ្ញុំចេញហើយយកការងារជាធំមែនទេ មើស៍!! មើលអាឯកសារហ្នឹងតិចមើល៍!! វាអស្ចារ្យប៉ុណ្ណា៎ » Tae ចាប់កញ្ឆក់របាយការណ៍ដែលលេខា Lim ចាត់ចែងរួចរាល់មកកាន់មើលទាំងមិនយល់ថាការងារហ្នឹងគេចង់ធ្វើពីស្អីឡើយ ។
« ចង់ធ្វើស្អី ឲ្យមកយើងវិញ ការងារនេះមិនមែនលេងសើចទេ » Jungkook និយាយតវ៉ាដោយចង់បានក្រដាសនោះមកវិញមួយរំពេច ព្រោះបើហ៊ានតែ Jeon Taehyung ធ្វើខូចការងារផ្ដេសផ្ដាស ទីផ្សារភាគហ៊ុនរបស់នាយនឹងបាត់បង់ ។