« សូមទោស យើងមិនចង់ឃើញឯងយំបែបហ្នឹងទេ » នាយបានបង្វែរនាយតូចឱ្យគេងផ្ងារ ក៏ឃើញភ្នែករបស់គេឡើងហើម ជាមួយនឹងស្នាមទឹកភ្នែកជោគថ្នាក់ ជោគខ្នើយ នាយដឹងថាគេខឹង ទើបនាយទិញ Cake ដែលគេចូលចិត្តញុំា មកលួងគេ ។
« បងមកវិញហើយហ្ហេ Jungkook? » ពេលយំ និយាយថាស្អប់គេ តែពេលគេមកវិញ សួរនាំទាំងរំភើបទៅវិញ ។
« ហ៊ឹម យើងមកវិញហើយ យើងបានទិញនំដែលឯងចូលចិត្តមកទៀតផង »
« ចុះរឿងកូន? »
« មានតែ Jungwoon ម្នាក់គឺគ្រប់គ្រាន់ហើយ ឯងកុំយំទៀតអី មិនល្អទេ នេះយកទៅ »
« អត់ទេ អូនចង់បានកូន » ខំលួងគេកុំឱ្យគិត តែគេបែរជាមិនព្រមបំភ្លេចសោះ ធ្វើបែបនេះទឹកមុខនាយក៏មិនស្រស់ស្រាយដែរ ។
« Jungwoon ក៏ជាកូនដែរ ឯងគួរតែសប្បាយចិត្ត ហើយមកញុំា Cake វិញ »
« អត់ទេ អូនចង់បានកូន »
« កុំអី វាមិនល្អសម្រាប់ឯងទេបើឯងគិតចឹង »
« មិនល្អត្រង់ណា? ក្រែងមានកូនជាអ្វីដែលពួកយើងអាចធ្វើបានមែនទេ? »
« យើងនិយាយថាមិនល្អគឺមិនល្អហើយ ឯងជឿយើងទៅ ឯងកំពុងតែឈឺ ឯងគួរតែសម្រាក »
« មួយម៉ាត់ណាក៏ឈឺពីរម៉ាត់ណាក៏ឈឺ បងឃើញអូនឈឺ គិតថាអូននិយាយអីប្លែកៗ. មែន? អូនចង់មានកូន អូនក៏ធ្លាប់និយាយជាមួយបងកាលលើកមុន ឬមួយពេលនោះអូនឈឺដែរ? »
« ចាំពេលឯងមានការចងចាំមកវិញ ចាំយើងនិយាយគ្នាពីរឿងទាំងអស់នេះ »
« ចាំដល់តែពួកយើងបែកគ្នាមែនទេ? »
« មិនមែនទេ គ្មានរឿងហ្នឹងកើតឡើងឡើយ »
« បងនិយាយពាក្យហ្នឹងដដែលៗ. រហូត » គេលែងមានជំនឿលើ Jungkook ហើយ ន័យមួយនេះ នាយបញ្ជាក់ប៉ុន្មានដងហើយ តែរឿងបែរជាជាប់គាំងនៅមួយកន្លែង ។
« លើកនេះយើងនិយាយមែនណា »
« អូនឈប់ជឿបងហើយ យកនំហ្នឹងត្រឡប់ទៅវិញចុះ អូនមិនចង់ពាក់ព័ន្ធជាមួយបងទៀតទេ » នាយតូចនិយាយចប់ ក៏ផ្អែកខ្លួនគេង បែរមុខទៅម្ខាង ។