[ ភោជនីយដ្ឋាន ]
Jungkook បានបណ្ដើរនាយតូចទៅរកកៅអីដែលនាយបានកក់ទុក ។
« លោក » មកដល់កន្លែងអង្គុយ នាយតូចក៏ហៅ Jungkook ឱ្យនាយបែរមករកខ្លួន ។
« បាទ »
« ព្រឹកមិញខ្ញុំធ្លាក់ពីលើកាំជណ្ដើរ » មិនដឹងយ៉ាងម៉េចទេ តាំងពីមានកូនមក អារម្មណ៍ប្រែប្រួលខ្លាំងខុសធម្មតា ចូលចិត្តឱ្យញេខ្វល់ខ្វាយពីខ្លួនរហូត ។
« ធ្លាក់ពីលើកាំជណ្ដើរហ្ហេស? ហេតុអី Tae មិនប្រាប់បង? អូនឈឺត្រង់ណាខ្លះ? ខ្លាំងដែរទេ? » ឮប្រពន្ធនិយាយបែបនេះ ក្នុងនាមជាប្ដី បារម្ភស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ ។
« ខ្ញុំមិនអីទេ តែកូន »
« កូនយ៉ាងម៉េច? គេមិនអាចនៅជាមួយពួកយើងទេមែនទេ? » ប្រពន្ធធ្លាក់ពីលើកាំជណ្ដើរ គេស្លន់ស្លោរប៉ុណ្ណឹងហើយ ចុះទម្រាំតែកើតរឿងចំពោះមនុស្សដែលគេស្រឡាញ់ 2 នាក់ ចំពេលតែមួយបែបនេះ គេថប់ដង្ហើម ខ្វះអុកស៊ីសែនខ្លាំងណាស់ ។
« គេមិនអីទេ តែគេធ្វើទុក្ខខ្ញុំរហូត »
« បងខំតែភ័យ គិតថារឿងអាក្រក់កើតឡើងចំពោះកូនរបស់ពួកយើងហើយតើ បានអូនហើយកូនអស់អីបែបនេះ បងសប្បាយចិត្តណាស់!! » Jungkook និយាយមកទាំងសប្បាយអរ ខណៈដែលសាម៉ីខ្លួនគេធម្មតាៗ ។
« លោកអត់សួរខ្ញុំទេហ៎ ថាខ្ញុំត្រូវត្រង់ណាខ្លះ? » កូននៅក្នុងពោះគេសោះ ទៅបារម្ភធ្វើអី? បារម្ភគេវិញបានសម ។
« អូនត្រូវត្រង់ណាខ្លះ Tae ? » Jungkook សួរទាំងបែកញើសកក្លាក់ ប្រពន្ធគេដួលញ៉ិកញ៉ក់ទេ តែនាយហាក់ដូចជាស្រមើរស្រមៃដល់ នាយតូចរមៀលធ្លាក់តាមជម្រាលភ្នំទៅវិញ ។
« ត្រង់នេះ » នាយតូចបង្ហាញកដៃឱ្យ Jungkook ឃើពទាំងទឹកមុខឈឺពើតផ្សា ដូចគេយកកាំបិតមកចាក់កណ្ដាលដើមទ្រូង ។ ទោះបីនាយមិនសួរ ដាច់ខាតគេត្រូវតែបង្ហាញនាយ ។
« ឈឺទេ? »
« ហ៊ឹម »
« ចាំបងមើលឱ្យណា » បាន Jungkook យកចិត្តទុក្ខដាក់បែបនេះ នាយតូចក៏កាន់តែបានចិត្តធ្វើពើលើសដើម ។ ធម្មតាគេមានប្ដី គេមិនសូវជារឹងមាំប៉ុន្មាននោះទេ ។