EP119: បាទអ្នកម៉ាក់ ខ្ញុំស្រឡាញ់បង Jungkook

456 66 12
                                    

Tae បានមកអង្គុយង៉ក់ Jungkook នៅទោងយោលមួយកន្លែង ។

« មកតាមធ្វើអី? » Tae សួររួចក៏បែរមុខចេញ ខណៈពេលដែលប្ដីសង្ហាអង្គុយទោងក្បែរនោះ ។

« មកតាមលួងប្រពន្ធដែលកំពុងតែខឹង »

« មិនបានខឹងផង » ឮប្ដីហៅខ្លួនឯងប្រពន្ធៗ. ពេញមាត់ចឹង នាយតូចអៀនរួញខ្លួនដូចពស់ថ្លាន់កំពុងតែពពាក់ពពូនគ្នា តែខាងក្រៅព្យាយាមមាត់រឹង ។

« បើមិនបានខឹង ហេតុអីក៏មកអង្គុយត្រង់នេះ? » ថ្វីត្បិតតែពីមុនគេមិនចាប់អារម្មណ៍ មិនខ្វល់ខ្វាយ ចូលចិត្តធ្វើបាប Taehyung ប៉ុន្តែតាមអ្វីដែលម៉ាក់របស់គេធ្លាប់ប្រាប់ ឱ្យតែ Tae ខូចចិត្ត ខឹង នាយតូចតែងតែមកអង្គុយទីនេះម្នាក់ឯង ។

« អង្គុយមិនបានមែនទេ? មកពីខ្យល់ទីនេះល្អ »

« អ៊ីចឹងហ៎? »

« មែនហើយ » នាយតូចនិយាយទាំងឱបដៃ បែរខ្នងដាក់ Jungkook ។

« ចូលចិត្តអង្គុយទីនេះណាស់មែនទេ? »

« មែនហើយ យ៉ាងម៉េច? ត្រង់នេះស្ងាត់ល្អ គ្មានអ្នកខ្លះមករំខាន »

« ចឹងហ៎? »

« មែនហើយ បងកុំសួរអូនច្រំដែលៗ. ពេក អូនធុញនឹងឆ្លើយសំណួរបងខ្លាំងណាស់ » នាយតូចឥឡូវ មិនដូចនាយតូចពីមុនទេ តែឈប់ស្រឡាញ់ អស់ល្អនឹងគ្នាហើយ គេធុញយើងហើយ បានន័យថាគេឈប់ស្រឡាញ់យើងហើយ ឈប់គិតម្នាក់ឯងទៀតទៅ ប្រុសល្ងង់ ។

« យើងអាចដោះស្រាយគ្នាម្ដងទៀតបានតើ ឯងសាកមើលទៅយើងមិនចង់ឱ្យឯងស្ដាយក្រោយទេ »

« ហេតុអីត្រូវស្ដាយក្រោយ? ហ៊ឹស! គួរឱ្យស្អប់! » មនុស្សប្រុសពូកែរកលេស លេសមិនសមហេតុផល អ៊ីចឹងហើយខ្ចិលជ្រលក់ជាមួយណាស់ ។

« ឈប់សិន ប្រញាប់ទៅណា? »

« ទៅណាក៏បានជារឿងរបស់អូន បងកុំចេះ លែងដៃទៅ »

« ឥឡូវនេះដូចជាហ៊ានដល់ហើយ ដឹងថាយើងជាអ្នកណាទេ? » ប្រពន្ធសម្ដីថ្លោសចឹង គួរតែប្រដៅចេញទើបបាន ។

« បងខ្លួនឯងមិនដឹងថាខ្លួនឯងជាអ្នកណាផង មកសួរអូន អូនម៉េចនឹងដឹង »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now