♡︎ EP28 ខ្ញុំក៏អាចរស់នៅតែឯងដោយគ្មានលោកបានដែរ ♡︎

1.6K 130 22
                                    

                             ៚ ........... ៚

ជុងហ្គុកនៅមួយរយៈក្រោយមកនេះ នាយជា CEO រូបសង្ហារនាក្រុមហ៊ុនរបស់គ្រួសារត្រកូលចន ។ តាមអ្វីដែលសង្កេតនាយគឺខុសពីមុនឆ្ងាយណាស់ តាំងពីទង្វើ ការនិយាយស្ដី ដូចជាមនុស្សម្នាក់ផ្សេងទៀតយ៉ាងអញ្ចឹង ។

« អ៊ួកៗៗៗៗ. » សម្លេងរំខានប្រសាទធ្វើអោយម្ចាស់របស់វាសែនឈឺក្បាលក៏បានបន្លឺឡើង ។ មកទល់នឹងពេលនេះមានរយៈពេលប្រាំមួយសប្ដាហ៍ហើយដែលនាយតូចមានទម្ងន់ ហើយក៏ចាញ់ដូចគ្នា ។

« ថេយ៍អង្គុយញុំាសិនមក កុំអោយចាញ់ញឹកញាប់ពេក » ឈានចេញពីបន្ទប់ទឹកបានមួយជំហាន អ្នកស្រីចនក៏ដើរមករកគេភ្លាម អូសដៃនាយតូចដែលខ្សោះកម្លាំងមិនមាត់មិនក. នោះមកអង្គុយលើកៅអី ហើយរបស់ដែលគាត់ចង់អោយនាយតូចញុំានោះគឺជាគ្រឿងជូរៗ. បែបនោះឯង ដោយសារតែពេលមានទម្ងន់ញុំាគ្រឿងអស់នេះទៅកាត់បន្ថយការចាញ់បានខ្លះ ។

« ក្រាក » សម្លេងរបើកទ្វារក៏បន្លឺឡើង ស្របពេលដែលនាយតូចកំពុងតែទំពាគ្រឿងជូរៗ. នោះ ដូចជាឆ្ងាញ់ណា៎អញ្ចឹង ។ ក្រសែភ្នែកមើលទៅជុំវិញបន្តិច រួចទើបនាយ CEO រូបសង្ហារសម្រេចចិត្តបោះជំហានបន្តឆ្ពោះទៅរកតុអាហារដែលមានជញ្ជាំងខណ្ឌចែកប្រឡោះកណ្ដាលជាមួយផ្ទះបាយ ។

តាំងពីនាយដាច់ចិត្តខំប្រឹងរៀនឡើងវិញ ហើយធ្វើជា CEO នៅក្រុមហ៊ុនទៀតនោះនាយមិនសូវបាននិយាយជាមួយនាយតូចប៉ុន្មានទេ ។ អ្វីដែលនាយបានមើលគេច្រើនបំផុតនោះគឺនៅបន្ទប់រៀន គេតែងតែគេងលក់ពេលចេញលេងអ្វីបែបនោះ ទោះនាយចង់មានពេលនិយាយជាមួយក៏ពិបាកដែរ ។ រីឯពេលល្ងាចនាយក៏ទៅក្រុមហ៊ុនមើលការខុសត្រូវរហូតដល់យប់ៗ. ។ ពេលខ្លះក៏មកដល់ចំពេលនាយតូចកំពុងតែគេងលើសាឡុង ផ្អែកមុខនឹងតុអាហារ ហើយនាយតែងតែបីគេទៅបន្ទប់គេងរបស់គេ ពេលខ្លះពេលមកដល់អ្នកស្រីចនក៏ប្រាប់ថានាយតូចគេងលក់ក្នុងបន្ទប់បាត់ទៅហើយ ។

« ចាប់ពីថ្ងៃស្អែកទៅសិស្សថ្នាក់ទី 12 ទាំងអស់តម្រូវអោយស្លៀកពាក់ឯកសណ្ឋានធម្មតា លែងឯកសណ្ឋានរបស់សាលាទៀតហើយ » សេចក្ដីប្រកាសរបស់គ្រូៗ. ធ្វើឲ្យពួកគេមានមន្ទិលជាខ្លាំង ។ ហេតុអីក៏សុខៗ. សាលាតម្រូវឲ្យពួកគេស្លៀកពាក់ឯកសណ្ឋានតាមចិត្តដូចជានៅសកលវិទ្យាល័យបែបនេះ??! ប៉ុន្តែវាក៏ទាក់ទាញម្យ៉ាងដែររបស់សិស្សស្រីៗ. ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now