@ ង៉ឺត... រថយន្ត Mercedes ពណ៌ខ្មៅរលោងក្រឹបបានបញ្ឈប់កង់ទាំងបួន របស់វា ស្របពេលដែលម្ចាស់តៃកុងសល់ចំហាយម៉ួម៉ៅនឹងនាយតូចនៅឡើយ ។
« ឆាប់កាន់ដៃយើងមក » នាយចុះពីក្នុងឡានដូចនាយតូច តែគេខឹងនាយតូចលើកនេះ មិនមែនចង់ឈ្នះចង់ចាញ់ឡើយ ខឹងរបៀបខ្លាចគេទៅអាម្សៀមួយនោះអីបែបហ្នឹង ទើបបញ្ជាឲ្យគេមកកាន់ដៃខ្លួន ធ្វើមើលតែ Tae ជាក្មេងរប៉ិលរប៉ូចដូចស្វាយ៉ាងអ៊ីចឹង ។
« បាទ?? ហេតុអីខ្ញុំត្រូវកាន់ដៃលោក?? ក្រែងដល់ផ្ទះហើយតើមិនចឹងហី?? » Tae មិនយល់ពីអ្វីដែល Jungkook មានបំណងឡើយ ទើបក្របួចចិញ្ចើមសួរនាំ ។
« កុំតវ៉ាជាមួយយើង យើងឲ្យមកកាន់ដៃយើងឆាប់មកកាន់មក »
« បាទ បាទ » ដោយសារតែស្ដាប់មើលទៅគេដាក់កំហិតខ្លាំង ក៏ដូចជាអាចនឹងរកខឹងខ្លួន ទើបនាយតូចប្រញាប់ឆ្លើយយល់ព្រមទាំងរដិតមាត់ ព្រោះតែខ្លាចនៅយូរបន្តិចមានអ្វីនឹកស្មានមិនដល់កើតឡើងក៏ថាបាន ។
« កាន់ដៃយើងឲ្យជាប់ យល់ទេ?? » នាយកាន់ដៃនាយតូចបណ្ដើរគេទៅរកច្រកទ្វានៃវិមាន ដោយមិនភ្លេចដាស់តឿនគេឡើយ ។
« បាទ » ប្រអប់ដៃតូចៗ. ក៏បន្តឹងការកាន់ប្រអប់ដៃរាងក្រាស់បន្ថែម ស្របពេលដែលចង្វាក់បេះដូងអង្រួនចង់រឡេះទៅហើយ ។
« មកផ្ទះលឿនដល់ហើយកូនប្រុស កូនប្រសារម៉ាក់ » កាលដែលឃើញគូស្វាមីភរិយាកាន់ដៃគ្នាយ៉ាងស្អិតរមួត នាងក៏ញញឹមក្នុងចិត្ត ហើយក៏ងើបពីសាឡុង ដើរមករកពួកគេទាំងពីរ ។
« យ៉ាងម៉េចហើយ ទៅជួបមិត្តភក្តិ មានចងចាំរឿងខ្លះមកវិញដែរទេ Tae ?? »
« រាងស្រពេចស្រពិលទេអ្នកម៉ាក់ »
« ស្រពេចស្រពិលរឿងអីទៅ?? ប្រាប់ម៉ាក់បន្តិចបានទេ?? »
« បានអ្នកម៉ាក់ គឺខ្ញុំមានអារម្មណ៍ថាសិស្សច្បង Kim Cha-Eun ដូចប្រហែលៗ. ធ្លាប់ស្គាល់គ្នា » គ្រាន់តែឮនាយតូចរលឹកឈ្មោះប្រុសផ្សេងទៅប្រាប់នាង ក្នុងចិត្ត Jungkook ក្ដៅចង់ឆេះកាលមួយរំពេច ។
« ក្រែងទៅជួប Weol-hee តើ ម៉េចក៏ទៅជួប Cha-Eun ចឹង?? » នាងក៏ស្គាល់ Cha-Eun ដែរ ព្រោះពីមុនមកធ្លាប់ឃើញពួកគេទាំងពីររៀងចិត្តដិតគ្នា បែបសិស្សពូកែជាមួយសិស្សពូកែអីបែបហ្នឹង ណា៎មួយ Tae ក៏ធ្លាប់និយាយប្រាប់ម្ដងជាពីរដងដែរ ។