EP43: លុយខ្ញុំវាមានស្លាបចេះហោះចេញពីហោប៉ៅខ្ញុំពូ...

935 101 12
                                    

អ៊ំតៃកុងជូននាយតូចរក Jungkook ពីភោជនីយដ្ឋានមួយទៅភោជនីយដ្ឋានមួយដូចរាវម្ចុលក្នុងបាតសមុទ្ររហូតដល់គេចាប់ផ្ដើមអស់សង្ឃឹម សង្ស័យតែត្រូវស្រីម្នាក់នោះអូសចូលផ្ទះសំណាក់ហើយមើលទៅ គិតដល់ចំណុចហ្នឹងពេលណា៎ ចង់តែអង្គុយយំឲ្យណា៎ណីទេ ។

« នេះក្មួយកុំកើតទុក្ខពេក ផឹកទឹកសិនទៅ »

« អរគុណហើយអ៊ំ » Tae ឈោងដៃយកទឹកសុទ្ធពីអ៊ំតៃកុងទាំងទឹកមុខស្រង៉ូតស្រង៉ាត់ យកទឹកមកផឹកក្អឹកៗ. ។

« ភោជនីយដ្ឋាននៅ Seoul នេះ ដើររកសព្វអស់ហើយ តើក្មួយចង់ទៅរកកន្លែងណា៎ផ្សេងទៀតទេ?? »

« មានតែតាមរកនៅផ្ទះសំណាក់និងសណ្ឋាគារទេអ៊ំ »

« អ៊ំថាកុំអីល្អជាង ឲ្យផុតមួយយប់នេះសិនទៅ ចាំដោះស្រាយគ្នាស្អែក » ទោះបីក្មួយម្នាក់នេះរកប្ដីឃើញ ក៏អ្វីៗ. វាហួសពេលហើយ ប្ដីមានស្រី បើតាមទាន់ឃើញនឹងភ្នែកមានតែពិបាកចិត្តលើសដើម ហើយណា៎មួយប្ដីមានស្រីណា៎ គឺល្បិចខ្ពស់ណាស់ មិនឲ្យចាប់បានងាយៗ. ទេ គាត់ហ៊ានស្មានថាភាគរយតិចណាស់ដែលក្មួយម្នាក់រកប្ដីនៅយប់នេះឃើញនោះ ។

« អ៊ីចឹងអ៊ំត្រឡប់ទៅវិញចុះខ្ញុំចង់អង្គុយទីនេះមួយភ្លែតសិន »

« អង្គុយហើយបានអីមកវិញ?? ត្រឡប់ទៅផ្ទះ ធ្វើខ្លួនឲ្យរឹងមាំត្រៀមចិត្តសម្រាប់ដោះស្រាយរឿងជាមួយគ្នាថ្ងៃស្អែកល្អជាង »

« ចាំខ្ញុំ Call ប្រាប់អ្នកផ្ទះឲ្យមកយកក៏បាន » Tae និយាយទាំងទឹកមុខនៅរក្សាភាពកើតទុក្ខនៅឡើយ និយាយឲ្យរួចពីមាត់ទាំងមិនដឹងខ្លួន តាមពិតគេគ្មានទូរស័ព្ទប្រើស្អីទេ ។

« សម្រេចថាចឹងចុះ ហើយលុយថ្លៃ Taxi អ៊ំយកតែ 85$ ទេ (₩120,870) »

« ហ្ហាស៎??! 85$??! ខ្ញុំអត់មានលុយទេអ៊ំ » ថ្លើមធ្លាក់ដល់ចុងជើងក្ដុក!! ម្ចាស់ថ្លៃអើយ ជិះ Taxi ភ្លេចយកលុយមកតាមខ្លួន ទុក្ខជាន់ទុក្ខតែម្ដង ។

« យល់ថាក្មួយកំពុងតែកើតទុក្ខ ចាំស្អែកអ៊ំទៅយកដល់ផ្ទះចុះ » អ៊ំតៃកុងក៏រាងយល់ចិត្តនាយតូចខ្លះៗ. ដែរ គាត់ឃើញនាយតូចនិងអ៊ំស្រីម្នាក់ដើរចេញតាមរបងផ្ទះ ទើបគាត់យល់ថាទីនោះជាផ្ទះដែលនាយតូចនៅ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now