EP51: ខ្ញុំមិនទុក្ខចិត្ត Lim Lee-Raa

848 85 8
                                    

បន្ទាប់ពីអង្គុយផឹកកាហ្វេក្ដៅៗ. បានយូរបន្តិច នាយក៏មានស្មារតីមកវិញ ហើយនៅសល់កន្លះម៉ោងទៀតទើបដល់ម៉ោងប្រជុំ ពេលរកឯកសារដែលលេខា Lim បាបធ្វើនឹងប្រគល់ឲ្យរួចរាល់មិនឃើញ នាយក៏ចាំថាភ្លេចយកមកពីផ្ទះ ទើបត្រូវត្រឡប់ទៅយកវិញ ។

« ម៉េចក៏ចូលចិត្តដើរបាត់ពីផ្ទះមេស៎?? ក្រែងមើលថែថេវ៉ុនហី?? » Jungkook ចុះមកជាមួយសាម៊ីក្រដាសពណ៌ទឹកក្រូចដែលទុកឯកសារនឹងដៃ តាមរយៈជណ្ដើរ តែក៏ជ្រួសផ្លូវជាមួយនាយតូច ហើយនាយដឹងណាស់ថាគេទើបតែមកពីហាងអាហាររបស់គ្រួសារ Jang ដោយទ្រាំមិនបាននឹងចរិកមិនសូវជាខ្វាយខ្វល់ពីកូនរបស់ Tae នាយក៏ចាប់សំណួរចំៗ. បែបចង់ស្ដីឲ្យ ក្រែងនិយាយថាជាអ្នកមើលថែកូនហី?? ម៉េចក៏មិននៅជាមួយគេ?? ។

« ចុះខ្ញុំមានដើរលេងរាល់ថ្ងៃឯណា៎ កូន ខ្ញុំជាអ្នកមើលស្រាប់ហើយ មិនដូចលោកទេ គ្មានគិតអី ម្ងៃៗ. សប្បាយតែជាមួយស្រីម្នាក់នោះ »

« មិនគិតថាខ្លួនឯងជ្រុលពេកទេមែនទេ ដែលចូលចិត្តលើករឿងដដែលៗ. យកមកឈ្លោះបែបហ្នឹង?? »

« ខ្ញុំជ្រុលពេកមែនទេ?? ខ្ញុំដឹងហើយថាខ្ញុំខុស ខ្ញុំអាក្រក់ លោកស្អប់ខ្ញុំ ចឹងហើយលោកមិនទុកខចិត្តខ្ញុំគឺវាត្រឹមត្រូវហើយ » បន្ទាប់ពីនិយាយឆ្អែតឆ្អល់ហើយ Tae ក៏ឡើងទៅខាងលើជាមួយនឹងជំហានតាំងៗ. រហ័សៗ. ធម្មតាមនុស្សមិនចូលចិត្តគ្នា តែងតែមើលឃើញស្អីក៏ដោយ មិនល្អតែទាំងអស់ហ្នឹង ចឹងហើយគេគ្មានហេតុផលអី ត្រូវរៀបរាប់ឲ្យ Jungkook បានយល់ទៀតឡើយ ។

« Jungkook » លោក Jeon ដែលឈរស្ដាប់ឮរាល់ការជជែកគ្នាទាំងមិនចុះសម្រុងរបស់ពួកគេទាំង២ ក៏ដើរចូលមកហៅ Jungkook ឲ្យនាយងាកមុខមករក ។

« ទៅធ្វើអីខ្លះឲ្យ Tae ខឹង?? មនុស្សស្រីនោះជាអ្នកណា៎?? កូនកំពុងតែក្បត់ចិត្ត Tae មែនទេ?? » បើសិនជា Jungkook លួចក្បត់ចិត្តកូនប្រសាររបស់គាត់មែន គេគឺជាអ្នកខុសទាំងស្រុង ហើយវាជារឿងដែលគួរឲ្យសោកស្ដាយបំផុត ក្នុងនាមគាត់ជាឪពុក ។

« មិនមែនទេប៉ា គេមិនសុខចិត្តរឿងរវាងខ្ញុំនិងលេខា Lim »

« ហេតុអី?? »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now