EP69: នៅលើលោកនេះ គ្មានរបស់ Free ទេ

804 117 19
                                    

« ថ្មើរនេះហើយនៅមិនទាន់ត្រឡប់មកផ្ទះវិញទៀតហ្ហេស៎?? » ដោយសារតែមិនអាចទុកកូនប្រុសឲ្យរពិសដៃជើងតែឯងលើពូកបាន Jungkook ក៏ពរគេឲ្យគេងកើយស្មារបស់នាយ ហើយយកគេចុះមកជាន់ខាងក្រោម មើលមកច្រកទ្វារដូចជាទន្ទឹងរងចាំវត្តមាននរណា៎ម្នាក់ចឹង ។

« លោកប្រុស Jungkook ចាំខ្ញុំជួយមើលថែអ្នកប្រុសថេវ៉ុនឲ្យ » អ៊ំណាមដែលមិនធ្លាប់ឃើញសភាពជាប់ដៃជាប់ជើង ពរកូនជាប់ចង្កេះបែបនេះ ក៏មិនដាច់ចិត្តឲ្យគេមើលថេវ៉ុនម្នាក់ឯងឡើយ ។

« មិនអីទេអ៊ំ ថេវ៉ុនមិនយំផង ខ្ញុំអាចមើលថែគេបាន អ៊ំរៀបចំបាយទឹកជូនប៉ាម៉ាក់ខ្ញុំចុះ »

« លោកម្ចាស់និងលោកស្រីមិនបានមកញុំាអាហារពេលល្ងាចនៅផ្ទះទេ តែបើលោកប្រុសឃ្លាន ចាំខ្ញុំរៀបចំជូនឥឡូវនេះ »

« មិនទាន់ទេអ៊ំ ចាំតិចទៀតចុះ » Jungkook ប្រាប់អ៊ំណាមរួច ក៏ដើរមកអង្គុយលើសាឡុង ។

« ចាស៎ »

    [ S K I P ]

ចាំបាត់ៗ. ពីមួយទៅមួយម៉ោងទៀត គ្មានឃើញវត្តមាននាយតូចត្រឡប់មកផ្ទះវិញសោះ ដែលធ្វើឲ្យ Jungkook ចិត្តមួយចង់ទៅរកគេដល់ហាង តែចិត្តមួយទៀតឃាត់មិនឲ្យទៅទេ ។

« លោកប៉ាអ្នកម៉ាក់មិនទាន់ត្រឡប់មកវិញទៀតមែនទេអ៊ំ?? »

« ចាស »

« ចឹងខ្ញុំទៅខាងលើសិនហើយ អ៊ំមិនបាច់រៀបអាហារឲ្យខ្ញុំទេ » និយាយរួច Tae ក៏បោះជំហានស្រឡូនៗ. ទៅខាងលើទាំងក្នុងដៃមានទំនិញ5-6មុខ ។

« ថ្មើរហ្នឹងទើបមកផ្ទះវិញហ្ហេស៎??មានមើលម៉ោងហ្ហេស៎?? ម៉ោងប៉ុន្មានហើយ?? » Jungkook ដើរចេញពីបន្ទប់ទឹកជាមួយនឹងកន្សែងរុំជាប់ចង្កេះ ហើយនឹងមួយទៀតដើម្បីជូតសក់ឲ្យស្ងួត ។

« ទើបតែម៉ោង 7 យប់ហ្នឹង »

« ម៉ោង 7 យប់?? ប៉ុណ្ណឹងហើយនៅធ្វើខ្លួនធម្មតាបានទៀត?? កូនគេងលក់ 2 - 3 ដងហើយ ឯងទើបត្រឡប់មកផ្ទះហ្នឹងមែនទេ?? »

« អឺហ្នឹងហើយ ថេវ៉ុននៅក្មេងពូកែគេងចឹងហើយ »

« ហើយនៅមិនយល់ថាខ្លួនឯងខុសទៀត?? ដើរលេងមិនមើលកូន ចូលផ្ទះយប់ជ្រៅទៀត »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now