« អ្ហាយ.. ប្រុសសង្ហារ យេរីឯងចាំមើលណា៎ពេលប្រុសម្នាល់នោះលេងបាល់ចប់យើងនឹងទៅសារភាពសុំស្រឡាញ់គេហើយ » នាងក្រមុំម្នាក់និយាយទៅរកនាងជាមិត្ត ខណៈដែលថេយ៍និងវ៉ុលហុីក៏ស្ដាប់ឮដែរ ។
« ម្នាក់ប្រុស ចន ជុងហ្គុកនឹងឬ?? មែនហើយ ប្រុសម្នាក់នឹងសង្ហារណាស់ យើងថាគេច្បាស់ព្រមធ្វើជាសង្សារឯងមិនខានទេ » សម្លេងប្រហើរៗ. បានហោះចូលមកក្នុងត្រចៀកនាយតូច ធ្វើអោយគេក្ដៅស្លឹកត្រចៀកសម្លឹងទៅជុងហ្គុកទាំងខាំមាត់ ។ អ្នកស្រីចនយល់ខុសហើយ ទោះមានអ្វីផ្លាស់ប្ដូរគេយ៉ាងណា៎ ក៏ចរិតប្រុសម្នាក់នេះនៅតែដដែល ជាមនុស្សប្រុសទាក់ទងស្រីមិនរើសមុខ គួរអោយស្អប់ ។
« ថេយ៍!! ថេយ៍! ចាំយើងផង » ដោយអស់ទ្រាំពេក ថេយ៍ក៏ងើបចេញបែរខ្លួនបោះជំហានញាប់ៗ. ទាំងទឹកមុខខឹងបន្តិចចង់យំបន្តិច ក្ដាប់ដៃស្ទើរតែបាក់ម្រាម នាងក្រមុំស្រែកអោយចាំក៏នាយតូចមិនបង្អង់ដំណើរដែរ ។
« ឯងយំឬ?? » មកដល់បង់មួយកន្លែង នាយតូចដាក់ខ្លួនអង្គុយយ៉ាងស្ងៀមស្ងាត់ទឹកមុខមិនស្រស់បស់ ឃើញបែបនេះនាងក្រមុំក៏មិនហ៊ានសួរនាំ ប៉ុន្តែអស់ពេលមួយសន្ទុះក្រោយមក នាងក្រមុំក៏សង្កេតឃើញនាយតូចស្រាប់តែចម្លែកភ្លែត ។ នេះអត់ស្រឡាញ់គេផង គ្រាន់តែស្រីៗ. ទាំងនោះនិយាយពីជុងហ្គុកបែបនេះដល់ថ្នាក់យំទៅហើយឬ ។
« មានឯណា៎ យើងមានបានយំឯណា៎ ហិៗ. ខ្យល់បក់ខ្លាំងៗ. ទេតើស៎ យើងអត់បានយំពិតមែន » នាយតូចញឹមៗ. បន្តិច និយាយទាំងសើចរហឹស លើកម្រាមដៃជូតតំណត់ទឹកដែលហៀបនឹងហូរនោះ ហើយទើបព្រិចត្របកភ្នែកញាប់ៗ. ។ គេមិនបានយំពិតមែន ពួកគេនៅក្រោមដើមឈើអញ្ចឹងហើយបានជាខ្យល់វាប៉ះខ្លាំងធ្វើអោយភ្នែកគេទៅជាបែបនេះ ។
[ S K I P ]
នៅផ្សារទំនើប នាយតូចនិងវ៉ុលហុីកំពុងតែដើរលេងមើលនេះមើលនោះ ដោយសារតែថេយ៍មិនចង់នៅសាលា ។
« daddy.. ហ្ហា មីនជីចង់ទៅហាងលក់ទឹកអប់ » សម្លេងត្អូញត្អែរបែបរលាបរលួយអ្វីបែបនោះបន្លឺចេញពីបបូរមាត់នាងក្រមុំ លាដៃទៅអោបបុរសចំណាស់វ័យ 45 យ៉ាងជាប់ រួចទើបទាញគេអោយទៅតាមខ្លួន ខណៈដែលថេយ៍និងនាងក្រមុំដែលកំពុងតែដើរក្បែរនោះឮហើយឃើញហើយធ្វើទឹកមុខស្ងូញស្ញាញនឹកស្មានមិនដល់តែម្ដង ។ ស្រីម្នាក់នេះមុខលុយសម្បើមណាស់ សូម្បីតែប្រុសវ័យចំណាស់អាចធ្វើជាឪពុកក៏ទាក់ទងបានដែរ ។