EP67: បើមិនដែលមើលគេទេ កុំនិយាយធ្វើមើលមិនខ្វល់ពីគេអី

983 131 37
                                    

ភោជនីយដ្ឋាន ដែលមានឈ្មោះល្បីល្បាញក្នុងចំណោមភោជនីយដ្ឋានលំដាប់ទាន់សម័យនាទីក្រុងមួយដែល សំខាន់របស់ប្រទេសមួយនេះ ។

« ញុំាស្រួលបួលបន្តិចទៅបានទេ?? » Jungkook ស្ដីឲ្យនាយតូចទាំងឆ្លៀតងាកមុខឆ្វេងស្ដាំ បែបរាងខ្មាស់គេតិចៗ. ។

« មកពីខ្ញុំឃ្លានពេកហ្នឹងហើយ »

« តែទីនេះមនុស្សច្រើនណាស់ ចេះទប់អារម្មណ៍ខ្លះទៅ »

« ខ្វល់ស្អី?? សំខាន់មានលុយចូលហាងទំនើបទៅបានហើយ តែបើថាលោកខ្មាស់គេក៏ដើរចេញទៅ »

« បើឯងដើរចេញឯងមានលុយឲ្យអាហារគេទេ?? »

« កុំភ័យ ខ្ញុំក៏មានកាតធនាគារផ្ទាល់ខ្លួនដែរ លោកឯងចាំមើលខ្ញុំយកចេញឲ្យលោកឯងមើលម្ដង » នាយតូចនិយាយទាំងអំនួតរួច ក៏លូកជ្រែក្នុងហោប៉ៅចុះឡើងសព្វគ្រប់ ។

« យ៉ាងម៉េច?? រកមិនឃើញមែន?? ខ្មាស់គេណាស់ ចូលសុទ្ធតែហាងទំនើប អត់មានលុយឲ្យគេ ទីនេះមានតែជាភ្ញៀវលំដាប់អ្នកធូរធារ បើមិនចង់ខ្មាស់គេទេ សូមអង្វរឲ្យយើងចេញលុយឲ្យទៅ » បន្ទាប់ពីឃើញផ្ទាល់ភ្នែកពីទង្វើលូកជ្រែចុះឡើង ដោយទឹកមុខមិនស្រួលបែបហ្នឹង នាយក៏យល់បាត់ទៅហើយ ទាំងក្រសោបដៃចូលគ្នា និយាយដាក់លក្ខខណ្ឌជាមួយគេយ៉ាងអំនួតជឿជាក់ទៀតផង កាលយប់ទៅរកនាយហ្នឹង គេមិនទាន់សងលុយតង់លក់អាហារពេលយប់ផង នៅមានមុខមកចង់ជំពាក់ភោជនីយដ្ឋាគេទៀត បំណុលជុំទិសតែម្ដងហើយ Jeon Taehyung ។

« គ្មានផ្លូវដែលខ្ញុំសូមអង្វរលោកទេ បើកុំតែលោកមិនឲ្យគេយកអាហារឲ្យ កុំអីខ្ញុំក៏មិនធ្លាក់ក្នុងសភាពបែបនេះដែរ »

« ខុសយើងងទៀត?? ស្អីក៏ដោយឯងតែងតែទម្លាក់កំហុសដាក់យើងរហូត »

« ត្រូវហើយ លោកជាឪពុកកូនរបស់ខ្ញុំ លោកត្រូវតែខុស មិនអាចប្រកែកស្រាប់ហើយ »

« ចឹង?? »

« អឺហ្នឹងហើយ »

« សួស្ដីលោក Jeon មិននឹកស្មានថាជួបលោកនៅទីនេះសោះ » បន្តិចក្រោយមក លោក Lee ក៏ដើរមកនិយាយជាមួយ Jungkook ។

« ខ្ញុំក៏មិននឹកស្មានដូចគ្នា »

« លោកមកញុំាអាហារពេលថ្ងៃត្រង់ជាមួយអ្នកណា៎ហ្នឹង?? »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now