EP99

741 60 8
                                    

« លោកប្ដី លោកប្ដីហ្ហា ក្រោកឡើង ដល់ម៉ោងញុំាអាហារពេលល្ងាចហើយ »

« ... » សំឡេងភរិយាដ៏សែនទន់ភ្លន់ បានបន្លឺឡើងជាច្រើនដង តែលោកស្វាមីដូចជាមិនបានឮទាល់តែសោះ ។

« លោកប្ដី ក្រោកឡើងមក លោកប្ដី »

« ហ៊ឹម... ពេលនេះម៉ោងប៉ុន្មានហើយ..?? » Jungkook សួរទាំងមិនទាន់អស់ងងុយ ។

« ម៉ោង 6 ជិតកន្លះហើយលោកប្ដី »

« យើងត្រូវការគេងទៀត កុំដាក់យើងយល់ទេ...?? »

« តែដល់ម៉ោងញុំាអាហារពេលល្ងាចហើយលោកប្ដី »

« តែយើងមិនទាន់អស់ងងុយផងហ្នឹង... »

« ទៅលុបមុខទៅលោកប្ដី ស្វាងហើយ »

« អត់ទេ យើងចង់គេង... »

« មិនបានទេលោកប្ដី គេងយូរពេកក៏មិនល្អដែ- អូស!! » មិនឲ្យនាយតូចរអ៊ូរំខានត្រចៀកទាន់ Jungkook ក៏ស្រវ៉ាតោងដៃគេ ឲ្យដួលលើពូក ហើយក្រសោបចង្កេះតូចសោយប្រើកម្លាំងធ្ងន់ដូចដុំថ្មបាក់សង្កត់មួយរំពេច ។

« និយាយច្រើនណាស់ ប្រាប់ហើយថាយើងងងុយគេង... » នាយនិយាយទាំងបើកភ្នែកមិនចង់រួច ។

« តែជិតយប់ហើយណា »

« យប់ៗ. ទៅ យើងចង់គេង... »

« លោកប្ដីថ្ងៃជាន់មែនទេ?? »

« អត់ទេ យើងចង់គេងខ្លួនឯង... »

« លោកប្ដីធ្វើចឹងដូចក្មេងចឹង »

« កូនក្មេងយ៉ាងម៉េច..?? »

« កូនក្មេងគេងទ្រម៉ក់ ដាស់មិនចង់ក្រោក ចង់តែគេងមួយមុខគត់ »

« ប្រហែលជាយើងឆ្លងមកពីឯងហើយ... »

« តែអូនមិនមែនជាកូនក្មេងទេ អូនជាប្រពន្ធបងតើ Jungkook » នាយតូចនិយាយប្រាប់ Jungkook មើលតែ Jungkook មិនដឹងយ៉ាងអ៊ីចឹង ។

« ប្រពន្ធចរិតដូចកូនក្មេង... »

« អ៊ីចឹងលោកប្ដីស្រឡាញ់អូនដែរទេ?? » Tae ញញឹម ចោទសួរ Jungkook ។

« ... » Jungkook មិនតប ព្រោះពេលនេះនាយចង់គេង ។

« លោកប្ដីកុំគេងណា ក្រោកឡើងទៅញុំាអាហារពេលល្ងាចជាមួយគ្នា »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now