<< អគារស្នាក់នៅរបស់សាលា >>
ដោយសារតែមិនចង់រស់នៅផ្ទះនោះបន្តទៀត ថេយ៍ក៏សម្រេចចិត្តមកនៅទីនេះ ។ គេខ្ពើមរអើមហើយក៏ស្អប់ទង្វើរបស់ម្ចាស់ផ្ទះនោះណាស់!! ។
« ប្អូនយកសៀវភៅនេះទៅទុកនៅទូ 4 ( A ) ចុះ » ថេយ៍និយាយក្រោយពេលមានសិស្សស្រីម្នាក់យកសៀវភៅមកសង ។ ដោយសារតែគេជាអ្នកស័គ្រ្មចិត្តរៀបចំសៀវភៅនៅទីនេះ ។ រដូវវិស្សមកាលមិនទាន់បិទបញ្ចប់ នាយតូចតែងតែមកបណ្ណាល័យនេះអាន សៀវភៅមើលមេរៀន ស្រាវជ្រាវអ្វីៗ. ថ្មីជានិច្ច ។ វាកន្លងទៅមួយអាទិត្យហើយដែលគេចេញពីផ្ទះនោះ ។ ក្មេងស្រីម្នាក់នោះគ្រាន់តែឮនាយតូចប្រាប់បែបនេះ នាងក៏ញញឹមបន្តិច សឹមដើរទៅរកទីតាំងទុកសៀវភៅ ។
ᗕ រីង រីង ᗒ ភ្លាមៗ. នោះសម្លេងរោទិ៍នៃទូរស័ព្ទរបស់គេក៏បន្លឺឡើង នាយតូចស៊កវាយកមកមើល សឹមញញឹមបន្តិច រួចទើបចុចទទួល ។
« ហាឡូអ៊ុំណាមមានការអីមែនទេ?? » ប្រយោគសំណួរក៏បន្លឺចេញពីក្រអូមមាត់របស់នាយតូច សួរទៅកាន់អ្នកម្ខាងទាំងមិនស្ទាក់ស្ទើរ ទាញសៀវភៅបិទឆ្ពោះទៅរកទូសៀវភៅព្រោះដល់ពេលដែលគេត្រូវទៅ Mart ទិញអ្វីល្មម ។
( គឺអ្នកប្រុសជុងហ្គុកសួររកអ្នកប្រុស!! ) ថេយ៍គ្រាន់តែឮអ្នកម្ខាងផ្ដល់ចម្លើយបែបនេះភ្លាម ធ្វើអោយគេបង្អាក់ជំហានបន្តិច ។ សួររកគេអញ្ចឹងឬ?? លើកមុនគេគេចចេញពីផ្ទះត្រូវនាយរកឃើញ ប៉ុន្តែលើកនេះគេមិនអោយជុងហ្គុករកគេឃើញជាលើកទី 2 ទេ ។ គិតបែបនេះហើយ ថេយ៍ឈោងសៀវភៅដាក់លើធ្នើរអោយរៀបរយ សឹមដើរសម្ដៅទៅរកច្រកទ្វារចេញ ។
« អ៊ុំណាម! អោយទូរស័ព្ទមកខ្ញុំ ទុកអោយខ្ញុំនិយាយជាមួយគេ ហើយអ៊ុំទៅធ្វើការចុះ » បើជ្រុលជាអ៊ុំណាមប្រាប់ហេតុផលត្រង់ៗ. បែបនេះទៅហើយ ជុងហ្គុកក៏បន្លឺទៅរកគាត់ រាដៃចង់បានទូរស័ព្ទពីអ៊ុំណាម ហើយគាត់ក៏ហ៊ុចអោយទាំងមិនស្ទាក់ស្ទើរ សឹមអោនគំនាបនាយដើរចេញទៅ ។
( ចង់រត់គេចពីយើងហ្ហេស??!! ) ប្រយោគរបស់អ្នកម្ខាង បានធ្វើអោយនាយតូចដែលកំពុងតែដើរឆ្ពោះទៅ Mart ពេបជ្រេញមិនខ្លបខ្លាចអ្វីបន្តិច ។