EP126:

419 41 0
                                    

« ហ៊ឹកៗ. ថយចេញទៅកុំមកប៉ះអូន » គេនិយាយទាំងយំហើយក៏រំកិលខ្លួនចេញឱ្យឆ្ងាយពី Jungkook បន្តិច មិនស្រឡាញ់គេផង ប៉ះគេធ្វើអី? ចាំបាច់ធ្វើចឹងដាក់គេធ្វើអី? បើមិនស្រឡាញ់ម៉េចមិនប្រាប់តាំងពីដំបូង នៅឱ្យគេមានក្ដីសុខនឹងរឿងឆ្កួតល្ងង់ចឹងធ្វើអី? ។

« យើងដឹងថាឯងខឹងយើង » Jungkook អង្គុយក្បែរនាយតូច ទាំងចាប់ផ្ដើមនិយាយ ដើមហេតុទាំងអស់គឺមកពីម៉ាក់គេទាំងអស់ ។

« ហ៊ឹកៗ. អូនមិនបានខឹងបងទេ តែខូចចិត្តដែលបងមិនស្រឡាញ់អូន »

« ឯងជឿម៉ាក់ធ្វើអី ម៉ាក់សួរហើយក៏ចប់ ឯងកុំគិតច្រើនអី »

« បងប្រាប់ឱ្យអូនមិនឱ្យគិតច្រើន តែបងមិនឆ្លើយសំណួរម៉ាក់ បានធ្វើឱ្យអូនគិតរួចទៅហើយ »

« ចឹងឱ្យយើងធ្វើយ៉ាងម៉េចទើបឯងឈប់គិតច្រើន? »

« រឿងរបស់បង អូនមិនបង្ខំបងទេ Jungkook បងចង់ធ្វើយ៉ាងម៉េចក៏ធ្វើចុះ អូនសុខចិត្តព្រមទទួលយកទាំងអស់ »

« ចង់ទៅណា? » រំពេចនោះ Jungkook ក៏ចាប់ដៃនាយតូចជាប់ ។

« អូនទៅបន្ទប់ទឹក »

« ហ៊ឹមទៅចុះចឹង តែកុំយូរពេក ព្រោះយើងអាចនឹងគិតថាឯងលួចយំក្នុងនោះ » ប្រាប់នាយតូចចប់ ទើប Jungkook ព្រមប្រលែងដៃនាយតូចឱ្យដើរចេញពីនាយ ជាមួយអារម្មណ៍មិនសូវស្រួលមួយរំពេច ។

« អ្នកម៉ាក់ទៅណាបាត់ហើយអ៊ំ? » ខណៈពេលដែល នាយតូចកំពុងតែនៅក្នុងបន្ទប់ទឹក Jungkook ឯណេះក៏កំពុងតែដើររកម៉ាក់នៅជាន់ខាងក្រោម ។

« អ្នកស្រីកំពុងតែនៅចង្រ្កានបាយធ្វើនំឱ្យអ្នកប្រុស Tae »

« នេះម៉ាក់នៅមានអារម្មណ៍ធ្វើនំទៀតឬ? » Jungkook រអ៊ូជាប់មាត់រួច ទើបបោះជំហ៊ានទៅរក អ្នកស្រី Jeon ។

« ម៉ាក់ធ្វើជិតរួចហើយ Jungkook ចាំយកទៅឱ្យ Tae ផង »

« រួចចុះរឿងរបស់ខ្ញុំនិងគេ? ម៉ាក់មិនយល់ថាម៉ាក់ខុសទេឬ?សុខៗ. ក៏ធ្វើឱ្យគេមានអារម្មណ៍មិនល្អ »

« ក្រែង Tae ជាប្រពន្ធរបស់កូនមិនចឹង ប្រពន្ធខូចចិត្ត ប្ដីគួរតែជាអ្នកលួងលោមអ៊ីចឹងហើយ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now