<< Jeon ' s villa >>
« នាំគ្នាចូលទៅក្នុងផ្ទះសិនមក » អ្នកស្រីចន គ្រាន់តែឃើញពួកគេទាំងពីរដើរមកក្នុងបរិវេនផ្ទះពីចម្ងាយបែបនេះ នាងក៏ប្រញាប់រត់ទៅទទួល កាន់ដៃថេយ៉ុងយ៉ាងជាប់ក្នុងទឹកមុខព្រួយបារម្ភរួចទើបទាញគេចូលខាងក្នុងផ្ទះដោយអោយជុងហ្គុកដើរតាមក្រោយ ។
« នេះ! ញុំាទឹកសិនទៅ » អ្នកស្រីចនយកកែវពីថាសអ៊ុំណាមមកអោយនាយតូច ហើយគេក៏រាយកវាមកផឹក ។
« អាចប្រាប់ម៉ាក់បានហើយ ហេតុអីថេយ៍សុខៗ. បាត់ខ្លួនបែបនេះ »
« គឺគេដេញខ្ញុំចេញពីផ្ទះ » ថេយ៉ុងទម្លាក់កែវទឹកសន្សឹមទៅលើតុរួចសឹមឆ្លើយទម្លាក់ហុសអោយជុងហ្គុក ។
« ស្អីគេ?? យើងដេញឯងចេញពីផ្ទះ?? » ជុងហ្គុកឧទានមកឮៗ. ទាំងភ្ញាក់ផ្អើល អ្នកស្រីចនក៏បែរមកចងចិញ្ចើមដាក់នាយ ។
« ម៉ាក់កុំជឿ តាមពិតទៅចេញខ្លួនឯងទេ »
« បានហើយជុងហ្គុក ! ម៉ាក់ដឹងថាកន្លងមកជុងចូលចិត្តធ្វើបាបថេយ៍ណាស់ »
« ខ្ញុំមិនបានដេញមែនណា៎ម៉ាក់ »
« ថ្ងៃនេះម៉ាក់លើកលែងអោយ ប៉ុន្តែលើកក្រោយហ៊ានដេញថេយ៍ចេញពីផ្ទះ អ្នកដែលដេកចិញ្ចើមផ្លូវ មិនមែនជាថេយ៍ទេតែជាជុង »
ថ្ងៃថ្ងីបានឆ្លងចូលមកដល់ ថេយ៉ុងក្នុងឯកសណ្ឋានសាលា ទៅរៀនតាមតួនាទី ។
[ SKIP ]
« អាទិត្យក្រោយនេះខាងសាលានឹងមានពិធីបុណ្យប្រកួតគ្រប់ថ្នាក់ អញ្ចឹងហើយពួកឯងត្រូវតែមូលគំនិតគ្នា តុបតែងថ្នាក់របស់ពួកឯងអោយស្អាត ហើយបើសិនជាថ្នាក់ណា៎តុបតែងបានស្អាតជាងគេ អាចធ្វើអោយសិស្សថ្នាក់ដទៃពេញចិត្ត ខាងសាលានឹងមានការធ្វើដំណើរកម្សាន្តបោះតង់នៅ Hallasan ចំនួន 2 អាទិត្យនាពេលវិសម្សកាលខាងមុខ » សិស្សទាំងអស់គ្រាន់តែឮបែបនេះនាំគ្នាស្រែកហ៊ោកញ្ច្រៀវ ពិធីបុណ្យនេះខាងសាលាធ្វើឡើងរាល់ឆ្នាំ សម្រាប់តែសិស្សថ្នាក់ទី 11 ឡើងទី 12 ប៉ុណ្ណោះ ហើយបើសិនជាថ្នាក់ណា៎ជ្រើសរើស Concept ណាបែបទាក់ទាញ អាចធ្វើអោយសិស្សថ្នាក់ដទៃទៀត បែរមកចូលមើលច្រើន ថ្នាក់នោះនឹងឈ្នះហើយបានការលើកទឹកចិត្តពីខាងសាលា ទៅដើរលេង បានអាហាររូបករណ៍អីបែបហ្នឹង ។