« មកដល់ហើយហ្ហេស៎?? ពួកលោកប្រាកដទេថារៀបរយ គ្មានប៉ូលិសសង្ស័យ » Leeraa
« ប្រាកដហើយអ្នកនាង ប៉ូលិសដើរមើលម្ដុំនេះត្រឹមតែម៉ោង9 យប់ទេ »
« ល្អហើយ ឆាប់ឲ្យកញ្ចប់ថ្នាំមក »
« ពេលវាសន្លប់ ត្រូវប្រញាប់បញ្ចូនវាចូលក្នុងឡានហើយនាំវាទៅម៉ាកាវយប់នេះ » បន្ទាប់ពីបានម្សៅថ្នាំពណ៌ផ្កាឈូករួច Leeraa ក៏បញ្ជាក់ឲ្យពួកគេយល់ម្ដងទៀត ទើបដើរចូលទៅខាងក្នុង នាងមិនចង់ពន្យាពេលដល់ថ្ងៃស្អែកទេ នាងចង់ឲ្យ Tae ចាកចេញពីទីនេះ ទៅរងទុក្ខទាំងមិនដឹងខ្យល់អ្វីនៅទីនោះឲ្យលឿនបំផុត ព្រោះគេពិតជាទើសដៃទើសជើងនាងខ្លាំងណាស់ ។
« ហ៊ឹម... Mommy ទៅសិនហើយណា៎ Mommy សន្យាថានឹងត្រឡប់មកវិញដោយសុវត្ថិភាព » ក្រឡេកមកមើលនាយតូចឯណេះវិញ គេមិនបានគេងលក់ឡើយ គ្រាន់តែព្យាយាមធ្វើជាបិទភ្នែក ដើម្បីកុំឲ្យ Jungkook សង្ស័យតែប៉ុណ្ណោះ តែមុនគេចេញពីផ្ទះ គេក៏មិនភ្លេចមកផ្ដាំកូនប្រុសឲ្យអស់ចិត្តបន្តិចដែរ ។
- Club
« ម៉េចក៏ទីនេះគ្មានមនុស្សចឹង?? តើស្រីម្នាក់នោះមានល្បិចអីចេះ?? មិនកើតទេ..! យើងត្រូវតែយកអីមកការពារខ្លួន- - អ្ហាយ!! » នាយតូចរវល់តែនិយាយ មិនទាន់ទាំងបានដកយករបស់ការពារខ្លួនពីក្នុងហោប៉ៅផង ក៏ស្រាប់តែមានមនុស្សប្រុសមាឌមាំប៉ុន្មានក្រុមចាប់ដៃគេជាប់ ដែលធ្វើឲ្យគេស្រែកទាំងភ្ញាក់ក្រញ៉ាញ ។
៚ ផាច់ ៚
មួយដៃយ៉ាងសមចិត្ត បានធ្វើឲ្យ Leeraa សែនសមចិត្តទាំងញញឹមក្នក់ក្នាញ់ ព្រោះតែនាងគុំនាយតូចយូរមកហើយ ជាពិសេសថ្ងៃដែលទះនាងលើកមុនហ្នឹងឯង ។
« ចូលអន្ទាក់យើងហើយ! ឯងនេះពិតជាល្ងង់ណាស់! ឆាប់យកវាឡើងទៅខាងលើភ្លាមទៅ!! »
« លែង!លែង! ឆាប់លែងយើងភ្លាម!! នាងហ៊ានលេងល្បិចជាមួយយើងផងហ្ហេស!!? ចង្រៃយ៍អើយ!! »
Leeraa កាលដែលឮសម្រែកមិនសុខចិត្តរបស់នាយតូចបែបហ្នឹងក៏ញញឹមនៅចុងមាត់ នាងគុំជាមួយ Tae យូរហើយ ទើបប្រញាប់ចាត់ការលឿនៗ. ដោយសារតែ Club នេះជារបស់ប៉ា Soya ពួកគេក៏រៀបចំល្បិចយ៉ាងរៀបរយ ហើយពេលនាយតូចត្រូវបញ្រ្ចកថ្នាំរួច គេច្បាស់ជាមិនចាំនាងឡើយ ។