« ចឹងរវាងកូននិងយើង ឯងជ្រើសមួយណា? » ថាហើយថាទៀត មិនត្រឹមតែអន់ចិត្តជាមួយប្រពន្ធទេ នៅប្រចណ្ឌប្រពន្ធជាមួយនឹងកូនខ្លួនឯង ដំណក់ឈាមពីខ្លួនបង្កើតថែមទៀត មិនដឹងជាប៉ាប្រភេទអីទេនេះ?! ។
« ម៉េចក៏សួរអូនចឹង អូនពិបាករើសណាស់ »
« ឯងមិនចង់រើស? ឬក៏ខ្លាចរើសហើយយើងអន់ចិត្ត? យើងដឹងហើយឯងប្រាកដជារើសយកកូន » Jungkook និយាយទាំងម៉ួម៉ៅផង អន់ចិត្តផង អារម្មណ៍ប្រែប្រួលមិនទៀង ដូចអ្នកចាញ់កូន ពិតជាពិបាកយល់ជាងគ្រូគណិតពន្យល់មេរៀនទៅទៀត នេះប្រហែលសារភាពស្រឡាញ់នាយ ដើម្បីបោកនាយយកកូនប្រើហើយ នាយមិនគួរជឿតាំងពីដំបូង ពិតជាស្ដាយក្រោយណាស់ មិនគួរមកចាញ់បោកក្មេងពពោះអាយុ 17 ឆ្នាំសោះ ។
« អត់ទេមិនមែនចឹងទេ Jungkook បងស្ដាប់អូននិយាយសិនណា តាមពិតអូនពិបាករើស ព្រោះបងនិងកូនសុទ្ធតែសំខាន់សម្រាប់អូនទាំងពីរ »
« យើងមិនជឿ បើយើងសំខាន់ចំពោះឯងដែរ ម៉េចក៏មិនយល់សប្តិឃើញយើងផង? »
« អូននិយាយមែន តែរឿងយល់សប្តិនោះអូនក៏មិនដឹងដែរ »
« កុំមកយកពាក្យមកនិយាយដាក់យើង យើងមិនជឿឯងទេ មកពីស្រឡាញ់កូនចឹងតើ បានជាចង់បានកូនណាស់ នេះដល់ថ្នាក់យល់សប្តិទៀត ឯងគិតតែពីកូន មិនគិតដល់យើងសោះ »
« អត់ទេ Jungkook បងកុំនិយាយចឹងអី រាល់ថ្ងៃអូនគិតពីបងតើ »
« បើគិតហេតុអីមិនយល់សប្តិឃើញយើង? »
« អូនមិនដឹងទេ បងកុំសួរអូនបែបនេះ អូនមិនដឹងឆ្លើយយ៉ាងម៉េចទេ »
« មិនដឹងឆ្លើយយ៉ាងម៉េចឬក៏មិនចង់ឆ្លើយ? »
« Jungkook... »
« កុំមកហៅយើងបែបនេះ យើងមិនអាណិតឯងទេ »
« អ៊ីចឹងបានន័យថាបងខឹងអូនហើយហ៎? »
« ប្រហែលហើយ »
« កុំអី Jungkook អូនសុំអង្វរ កុំខឹងអូនអីណា លើកក្រោយអូនសន្យាថាអូននឹងយលសប្តិឃើញបងមុនគេ »
« ឯងអាចគ្រប់គ្រងយល់សប្តិបានឬ? » Jungkook សួរនាយតូច ទាំងចាប់ផ្ដើមហួសចិត្តចង់សើចនាយតូចមួយរំពេច ។