EP146: ពួកយើងជិតរៀបការជាមួយគ្នាហើយ

348 33 0
                                    

« ពួកយើងឆាប់ទៅផ្ទះវិញទៅ » ដោយឃើញទឹកមុខភ័យខ្លាចរបស់ភរិយា ក្នុងនាមជាស្វាមីមានការបារម្ភខ្លាំងណាស់ ដោយទាញអាវក្រៅរបស់ខ្លួនទៅដណ្ដប់លើគេ ហើយប្រញាប់លើកបីនាយតូចក្នុងរង្វង់ដៃ នាំគេចូលខាងក្នុងវិញ ចំណែកឯនាយតូចទោះគេមិនចង់ ក៏ត្រូវតែយល់ព្រមដែរ ព្រោះអារម្មណ៍គេឆាប់ប្រែប្រួល ខ្លាចកាំជ្រួចខ្លាំង ទើបបាត់មាត់បាត់កបែបនេះ ។

« ហ៊ឹកៗ លោកកុហកខ្ញុំ លោកថានាំខ្ញុំញុំាអីតែ 2 នាក់ទេ តែលោកបោកប្រាស់ខ្ញុំ នោះមិនមែនជាការ Date បែបគូស្នេហ៍ទេ មនុស្សអាក្រក់ » នៅតាមផ្លូវ នាយតូចកំពុងតែគេងលក់ កំពុងតែមរមើមមៀច ខកចិត្តជាសង្សារសុំបែក ស្របពេលដែល Jungkook ឮហើយ ក៏យល់មួយរំពេចថានាយតូចចង់បានន័យបែបណា ។

« សូមទោសណា ចាំលើកក្រោយមកនាំអូនទៅកន្លែងណាដែលមានតែយើង 2 នាក់ » នាយនិយាយទាំងឈោងដៃអ្អែលសក់ប្រពន្ធថើរៗ ស្របពេលដែលកំពុងតែរងចាំភ្លើងខៀវដំណើរការ ។

គេពិតជាសូមទោសមែន គេមិនដឹងគ្រប់រឿងឡើយ ថានាយតូចចង់បានបែបណានោះ តែគេសន្យាគេនឹងផ្ដល់ពេលវេលាបែបនោះឱ្យ Tae ។

<< ង៉ឺត >> រថយន្តស៊េរីទំនើប បានឈប់កង់ទាំង 4 ក្រោមចំណតដ៏ធំទូលាយក្នុងចំណោមយាន្តយន្តឯទៀត ខណៈពរលដែលចៅហ្វាយតូចច្រឡឹងកំពុងតែគេង ផ្អែកនឹងកៅអី បែបលង់លក់ស្រួល ។

គេបានបីនាយតូចដល់ដល់ Condo ដោយដាក់នាយតូចគេងលើពូកថ្នមៗ ។

« ហ៊ឹម លោក »

« គេបន្តចុះ ទីនេះជាបន្ទប់របស់ពួកយើង »

« ហ៊ឹម » នាយតូចក៏ងក់ក្បាល ហើយបិទភ្នែកគេងវិញ រួចទើប Jungkook ឱនទៅថើបថ្ងាសគេជាមួយនឹងដង្ហើមស្រាលៗ មុននឹងហួសមកផ្លាស់ប្ដូរសម្លៀកបំពាក់ តែភ្លេចទូរស័ព្ទក្នុងឡាន នាយក៏ចុះទៅយកវិញ ។

« ខ្ញុំសូមផ្ញើរបស់នេះឱ្យគូដណ្ដឹងខ្ញុំបន្តិចបានទេ? » រំពេចកញ្ញារូបស្រស់ តែចូលចិត្តតែងខ្លួនបែបមិនស៊ិចស៊ីពេក មិនជនបទពេក បែបថ្លៃថ្នូរ មុននឹងហ៊ុចឯកសារចាំបាច់របស់គូដណ្ដឹងនាង ឱ្យខាង Recep ។

« អត់ទោស តើអ្នកនាងអាចប្រាប់ Condo របស់គូដណ្ដឹងអ្នកនាងបានទេ? »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now